ជាងភ្លើងម្នាក់បានបាត់បង់ជីវិត ដោយសារដៃកាន់ចំខ្សែដំណរម៉ាស៊ីនស្វានពេលកំពុងបំពេញការងារ

ភ្នំពេញ៖ ជាងភ្លើងម្នាក់បានបាត់បង់ជីវិត ខណៈបំពេញការងារជាជាងភ្លើង ដោយដៃកាន់ចំខ្សែដំណរ(ដាច់រលាត់) ម៉ាស៊ីនស្វាន បណ្តាលឱ្យឆក់ កាលពីវេលាម៉ោង៤ និង៣០នាទី ល្ងាចថ្ងៃអង្គារ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានផ្ទះកំពុងជួសជុល លេខ៧៨ ផ្លូវ៥៨២ ក្រុម១២ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ អ៉ីង វាសនា អាយុ២៦ឆ្នាំ នៅលីវ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ ១៤៥ង ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាន ស៊ីឈ្នួលបំពេញការងារជាជាងភ្លើង ដោយបង្កប់ខ្សែភ្លើងនៅតាមជញ្ជាំងផ្ទះគេចំណុចកើតហេតុ។ ដោយកត្តាធ្វេសប្រហែស ជនរងគ្រោះបានកាន់ខ្សែដំណរ(ដាច់រលាត់) ម៉ាស៊ីនស្វានក៏ឆក់ស្លាប់តែម្តង។ ក្រោយកើតហតុសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពិតប្រាកដមែន រួចម្តាយជនរងគ្រោះយកសាកសពទៅបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋាន ៕