គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃ ទី ១២ វិច្ឆិកា ស្លាប់ ៥ នាក់ និងរបួស ២១ នាក់

ភ្នំពេញ ៖ យោង តាម របាយ ការណ៍ ពី នាយកដ្ឋាន ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ បាន ឲ្យ ដឹង ថា នៅ ថ្ងៃ ទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ មាន ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូ ទាំង ប្រទេស កើតឡើង ចំនួន ១៤ លើក ( យប់ ៣ លើក ) បណ្តាល ឲ្យ ស្លាប់ ៥ នាក់ របួសធ្ងន់ ស្រាល ២១ នាក់ ( ស្រី ៤ នាក់ ) មិន ពាក់ ពួក សុវត្ថិភាព ពេល គ្រោះថ្នាក់ ១០ នាក់ ( យប់ ៤ នាក់ ) ។

គ្រោះថ្នាក់ ចរាចរណ៍ ទាំង ១៤ លើក នេះ បាន បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ២៦ គ្រឿង ក្នុង នោះ មាន ម៉ូតូ ១៤ គ្រឿង រថយន្ត តូច ៦ គ្រឿង រថយន្ត ធំ ៤ គ្រឿង យាន ផ្សេងៗ ២ គ្រឿង ។
របាយការណ៍ ខាងលើ ឲ្យ ដឹង បន្ត ថា មូលហេតុ ដែល បណ្តាល ឲ្យ កើត មាន ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ គឺ បណ្តាល មក ពី ល្បឿន ៦ លើក ( ស្លាប់ ៤ នាក់ ) , មិន គោរព សិទ្ធិ ៥ លើក ( ស្លាប់ ១ នាក់ ), ប្រជែង ១ លើក ( ស្លាប់ ០ នាក់ ) មិន ប្រកាន់ ស្តាំ ១ លើក ( ស្លាប់ ០ នាក់ ), បត់ គ្រោះថ្នាក់ ១ លើក ( ស្លាប់ ០ នាក់ ) ស្រវឹង ០ លើក ( ស្លាប់ ០ នាក់ ) ងងុយដេក ០ លើក ( ស្លាប់ ០ នាក់ ) ។ គ្រោះថ្នាក់ នៅ លើ ដងផ្លូវ មាន ផ្លូវជាតិ ៩ លើក ផ្លូវ ខេត្ត ៥ លើក ផ្លូវលំ ០ លើក ។ ដោយឡែក យានយន្ត ដែល បង្កហេតុ រួម មាន ម៉ូតូ ៤ លើក រថយន្ត តូច ៤ លើក រថយន្ត ធំ ៤ លើក និង គោ យន្ត ១ លើក ។

ខេត្ត – រាជធានី ដែល មាន គ្រោះថ្នាក់ និង រងគ្រោះថ្នាក់ រួម មាន ៖ ខេត្តបាត់ដំបង ២ លើក ស្លាប់ ១ នាក់ របួស ២ នាក់ , កំពង់ឆ្នាំង ១ លើក ស្លាប់ ១ នាក់ , ក្រចេះ ១ លើក ស្លាប់ ១ នាក់ , រតន គិត រី ស្លាប់ ១ នាក់ និង ខេត្ត ព្រះ សីហ នុ ២ លើក ស្លាប់ ១ នាក់ របួស ៣ នាក់ ។
របាយការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស រយៈពេល ១២ ថ្ងៃ គឺ ថ្ងៃ ទី ១២ ខែ វិ ចិ្ឆ កា ឆ្នាំ ២០១៨ កើតឡើង ចំនួន ១០៩ លើក បណ្តាល ឲ្យ មនុស្ស ស្លាប់ ចំនួន ៥៥ នាក់ របួស សរុប ១៨១ នាក់ របួសធ្ងន់ ១០៤ នាក់ របួសស្រាល ៧៧ នាក់ ។
លទ្ធផល ត្រួតពិនិត្យ រយៈពេល ១២ ថ្ងៃ រួម មាន ៖ មធ្យោបាយ ចូល គោលដៅ ៣១៧២ គ្រឿង ( ម៉ូតូ ៥៧%) មធ្យោបាយ ល្មើស ៥១៨ គ្រឿង ( ម៉ូតូ ៧២%) , អប់រំ ២១០ គ្រឿង ( ម៉ូតូ ៤១%) , មធ្យោបាយ ពិន័យ ៣០៨ គ្រឿង ( ម៉ូតូ ៩៩%) ៕