នារី២នាក់បើករថយន្តបុកចូលផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង សំណាងមិនមានអ្នកគ្រោះថ្នាក់

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បឋម បានអោយដឹងថា នារី​២នាក់​ ជិះ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ Prius ពណ៌ស​ ពាក់​ផ្លាក​លេខ​ 2AL-4485 បានបុកចូលផ្ទះ​ប្រជាពលរដ្ឋ​ នៅ​យប់​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះតាមបណ្តោយផ្លូវជាតិលេខ​6A ក្នុងសង្កាត់​ព្រែកលៀប​ ខណ្ឌជ្រោយចង្វា​រ​ រាជធានីភ្នំពេញ​​ ។ ប៉ុន្តែ​ករណី​នេះ​ ពុំ​បណ្តាលឱ្យ​មនុស្ស​រងរបួស​ទេ​ ៕