សង្វេគណាស់! ក្មេងប្រុសកត្តញូចេះភាសាបរទេស១៥ភាសាប្រឹងដើរលក់វត្ថុអនុស្សាវរីយ៍យកលុយដោះបំណុលឪពុកម្តាយជាប់ជំពាក់ធានាគារ

ប្អូនប្រុស​ ធុច​ សាលិក​ អាយុ១៤ឆ្នាំ​ ដែលចេះភាសាបរទេសរហូតដល់ទៅ១៥ភាសា​ ក្រោយពីទំនេរពីការសិក្សា​ បានចាប់ដៃគ្នាជាមួយនិងប្អូនប្រុសបង្កើតឈ្មោះ​ ធុច​ សត្យា​ អាយុ១២ឆ្នាំ​ ក៏ចេះភាសាបរទេសរហូតដល់១២ភាសា​ផងដែរ​ នាំគ្នាកាន់ចង្អេរមានលក់វត្ថុអនុស្សាវរីយ៍​ ដើរលក់នៅប្រសាទតាព្រហ្ម​ ដើម្បីរកប្រាក់ចំណូលជូនឪពុកម្តាយដែលកំពុងតែមានការលំបាកជាខ្លាំងដោយសារតែជាប់ជំពាក់បំណុលធានាគារមួយ​។