ចាប់បានហើយ ! ចោរឆក់២នាក់ ដែលធាក់ម៉ូតូជនរងគ្រោះឲ្យដួលបោកក្បាលស្លាប់ប្ដី ចោលប្រពន្ធកូន

ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៥:៣០នាទី មានករណីឆក់កាបូបក្រវ៉ាត់ចង្កេះ របស់ជនរងគ្រោះពីរនាក់ប្តី ប្រពន្ធ ត្រង់ចំនុចសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលអោយជនរងគ្រោះឈ្មោះ ចយ អាយ ស្លាប់នៅកន្លែងកេីតហេតុ បង្កឡេីយដោយជនសង្ស័យ០៤នាក់។

ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ធានកណ្តាលនគរបាលយុត្តិធម៍ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ធាននគរបាលព្រហ្មទណ្ឌ ។

ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការខណ្ឌចំការមន កម្លាំងអធិការដ្ធានស្រុកអូររាំងឪ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀវ ផល្លា ហៅខ្លា ភេទប្រុស អាយុ២១ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ ទេីបចេញវិញ ថ្ងៃ០៧ ខែសីហា ឆ្នាំ២០១៨ មានសារធាតុញឿន) ត្រង់ចំនុចវត្តថ្មី ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មកសាកសួរនៅការិយាល័យជំនាញ និងកសាងសំណុំរឿងតាមនីតិវិធីី។

លុះមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣:៤០នាទី ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យបានស្រាវជ្រាវបង្ក្រាបឈ្មោះមុឹង ប៊ុនវាសនា ហៅអាបូូ ភេទប្រុស អាយុុ២១ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ ទេីបចេញវិញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨) ត្រង់ចំនុចមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ជនសង្ស័ឈ្មោះ មុឹង ប៊ុនវាសនា ហៅបូរ ជានអ្នកឆក់កាបូបជនរងគ្រោះ និងបានធាក់ម៉ូតូបណ្តាលអោយជនរងគ្រោះស្លាប់ ។

សពជនរងគ្រោះ ឈ្មោះ ចយ អាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវបតុង សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សំភារះបាត់បង់: កាបូបក្រវ៉ាត់ចង្កេះមួយ លុយ១០០$ លុយខ្មែរ ៨០មុឺនរៀល អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរមួយ

សំភារះដកហូត ម៉តូ Dream C125 ពាក់ផ្កាកលេខ1GQ-9507 ពណ៍ ទឹកប្រាក់ ផលិតឆ្នាំ២០១៨ និងម៉ូតូម៉ាក Honda Beat ពាក់ផ្លាកលេខភ្នំពេញ1HD-1662 ពណ៍ក្រហម ស។

ជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕