រថយន្តពីរគ្រឿងបុកគ្នាទំហឹង សំណាងមិនមានអ្នករងគ្រោះថ្នាក់ដល់ជីវិត

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន កើតឡើង នៅវេលាម៉ោង ៥៖៣០នាទីព្រឹក ថ្ងៃទី០៩ខែ វិច្ឆិកា ឆ្នាំ២០១៨ រវាងរថយន្តពីរគ្រឿងបានបើកបុកគ្នាពេញទំហឹង នៅលើផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ រថយន្តមួយគ្រឿង ម៉ាកវីហ្គោ ពណ៌ស្ក ពាក់ស្លាកលេខ កណ្តាល 2A-7171 បើកបរដោយឈ្មោះ ឆេង ឈីមគង់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ជាងកញ្ចក់ មានទីលំនៅភូមិ២​​ សង្កាត់២ ក្រខេត្តខេត្តព្រះសីហនុរង
របួសស្រាល។

លុះមកដល់ចំនុចកេីតហេតុ បានធ្លាក់ចិញ្ចើមផ្លូវគ្រួសក្រហម អ្នកបើកបរបានបួងចង្កូតឡើងវិញក៍ជ្រុលទៅបុកជាមួយរថយន្តម៉ាកនីសាន់កង់ដប់ពាក់ស្លាកលេខកោះកុង 3A-0246ពណ៍ស ដឹកថ្មក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះសុខ ឌី ប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិម៉ាត់សាយ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលអោយរថយន្តដឹកថ្មក្រឡាប់ផ្ងារជើងឡើងលើ ប៉ុន្តែអ្នកបើកបរមិនរងគ្រោះធ្ងន់ធ្ងរទេ រីឯរថយន្តហ្វីហ្គោខ្ទាតធ្លាក់ពីលើផ្លូវជាតិ៕