ប្រជាពលរដ្ឋចំនួន ១៦០នាក់ ពុលចំណីអាហារ ក្នុងពិធីបុណ្យសព មួយកន្លែង នៅខេត្តរតនះគីរី

រតនះគីរី ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា មានប្រជាពលរដ្ឋចំនួន ១៦០នាក់ មានអាការៈក្អូតចង្អោរ ដោយសារពុលចំណីអាហារ ក្នុងពិធីបុណ្យសព មួយកន្លែងស្ថិត ក្នុងភូមិល្អើនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរីកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ករណីនេះមិនមានប្រជាពលរដ្ឋណាម្នាក់ គ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ ខណៈស្ថានភាពជំងឺ បានធូរស្រាលឡើងវិញ ៕