ណេត 7DAYS បើកលេងល្បែងភ្នាល់បាល់ ជ្រកក្រោមស្លាក អ៊ីម៉ានី កំពុងបំភ័ណ្ឌភ្នែកអជ្ញាធរ និង សមត្ថកិច្ច

ភ្នំពេញ៖ ម្ចាស់ទីតាំអ៊ិនធឺណេតយីហោណេត 7DAYS ជ្រកក្រោមស្លាក អ៊ីម៉ានី ស្ថិតតាមផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ចេះបោកអាជ្ញាធរ និង សមត្ថកិច្ចខណ្ឌចំការមនយ៉ាងមួយឆ្ងាញ់ ដោយបានសុំច្បាប់បើកអាជីវកអ៊ិនធឺណេត ២៤ម៉ោង ប៉ុន្ដែលួចបើកឲ្យអ្នកញៀនល្បែង ភ្នាល់បាល់ ចូលលេងរលូនដោយអាជ្ញាធរ និង សមត្ថកិច្ច ធ្វើមិនដឹងធ្វើមិនឮទើបទីតាំងអ៊ិនធឺណេតខាងលើនេះបើកលេងមិនខ្លាចអ្វីសោះ ។

សូមបញ្ជាក់ថា ខណ្ឌចំការមន ជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ហើយក៏ខណ្ឌដែលសំបូរទៅដោយល្បែងសុីសងច្រើនជាងគេផងដែរ ដោយមិនដឹងថា អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើមិនដឹង ឬក៏បិតភ្នែកម្ខាង បើកភ្នែកម្ខាង ធ្វើខ្វល់ ខណះដែលលោក ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបតែឡើងកាន់តំណែងថ្មីមិនសូវបញ្ចេញថ្វីដៃ ។

បើយោងតាមប្រសាសន៍សម្តេចក្រឡាហោ ម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមន្ត្រីមូលដ្ឋានធ្វើការបង្ក្រាបរាល់បទល្មើសដែលបានកើតឡើងក្នុងមូលដ្ឋាន ទោះធំក្តីតូចក្តីត្រូវតែបង្ក្រាបឲ្យខានតែបាន។

ប្រជាពលរដ្ឋទូទៅបានលើកឡើងថា ប្រសិនបើបណ្តោយឲ្យកន្លែងចាក់បាល់ដែលបានដាក់ជាលក្ខណះ អ៊ីនធឺណេត ឲ្យនៅដំណើរការនេះ តើភូមិឃុំមានសុវត្តិភាពនៅឯណាទៅ ប្រសិនបើលោកអភិបាល និងលោកអធិការនគរបាលខណ្ឌចំការមន នៅបណ្តែតបណ្តោយដូច្នេះ ។

ប្រជាពលរដ្ឋមានតែសូមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត ល្មមដល់ពេលវះកាត់សមត្ថកិច្ចថ្នាក់ក្រោមដូចលោកអធិការនគរបាលខណ្ឌចំការមនហើយ។

ជុំវិញបញ្ហានេះភ្នាក់ងារសាព័ត៌មាន ដំណឹងយប់មិញ សូមរងចាំធ្វើការបកស្រាយជូន ពីអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាខាងលើនេះជានិច្ច ៕