សម្តេចក្រឡាហោម ស ខេង ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនៅរសៀលនេះ

ភ្នំពេញ៖តាមមកម្មវិធីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀសថ្ងៃទី០៨ ខែវិច្ឆិកា នេះ នឹងដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
សូមជម្រាបថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។
តាមកម្មវិធីកម្លាំងមហាជន និងកងកម្លាំងប្រដាប់អាវុធដែលចូលរួមនៅវិមានឯករាជ្យមានចំនួន ១៣៩៥០នាក់ និងនៅមុខព្រះបរមរាជវាំងមានចំនួន ១២៣០០នាក់។