ក្នុងខែតុលា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារទទួល បានចំណូលពន្ធអាករ គ្រប់ប្រភេទចំនួន១៨២,១២លានដុល្លារ

ភ្នំពេញ៖ ក្នុងខែតុលា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារទទួលបានចំណូលពន្ធអាករ គ្រប់ប្រភេទដែលប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន១៨២,១២លានដុល្លារ ដោយគិតជាភាគរយស្មើនឹង ៩,៤៧ភាគរយ នៃផែនការច្បាប់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។

សេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់នាយកដ្ឋាពន្ធដារ ស្ដីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធដាប្រចាំខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា “ចំណូលពន្ធទទួលបានមានចំនួនប្រមាណជា១៨២,១២លានដុល្លារ គិតជាលុយខ្មែរស្មើនឹង៧២៨,៤៨ប៊ីលាន”។

ចំពោះរយៈពេល១០ខែ ឆ្នាំ២០១៨វិញ ចំណូលពន្ធអាករគ្រប់ប្រភេទប្រមូលបានសរុប ចំនួន ១៨៧៣,៧១លានដុល្លារ ស្មើនឹង ៩៧,៤២ភាគរយ នៃផែនការ។ បើប្រៀបធៀបឆ្នាំ២០១៧ ឃើញថា ការប្រមូលចំណូលពន្ធអាករ គ្រប់ប្រភេទសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០១៨ មានការកើនឡើងចំនួន២៩៦,៩៨លានដុល្លារ ស្មើនឹង១៨,៨៣ភាគរយ។

អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨អាច ប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់៕