ឆ្លងចរន្តទុស្សេខ្សែភ្លើង ឆេះផ្ទះឈើមួយខ្នងខ្ទេច

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះឈើមួយខ្នង ដោយសារឆ្លងចរន្តទុស្សេខ្សែភ្លើង ខណៈម្ចាស់ផ្ទះរវល់លក់ ឥវ៉ាន់នៅផ្សារ ។ ហេតុការណ៍នេះបានកើតឡើង នារសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងព្រឹង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនេះប្តីមានឈ្មោះ វង និងប្រពន្ធឈ្មោះ សុន គា ជាអាជីវករលក់ដូរនៅសាលាអនុវត្ត ។

ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានបាញ់ទឹកអស់ចំនួន ៣គ្រឿង មិនឲ្យឆេះរាលដាល បន្តទៅផ្ទះអ្នកដទៃទៀត ៕