ទៀតហើយ! ក្រុមហ៊ុនអាកាសចរណ៍ Lion Air បើកបុក បង្គោលអាកាសយាន្តដ្ឋាន Fatmawati

បើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹង នៅយប់ថ្ងៃទី៧ ខែវិច្ឆិកាថា យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដឹកក្រុមអ្នកធ្វើដំណើរចំនួន១៤៣នាក់ នៃជើងហោះហើរ JT633 បានបើកបុកទៅនឹងបង្គោលមួយ នៅឯអាកាសយាន្តដ្ឋាន Fatmawati ស្ថិតក្នុងទីក្រុង Bengkulu ឥណ្ឌូនេស៊ី ខណៈកំពុងត្រៀមហោះហើរឡើង ឆ្ពោះទៅកាន់ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។

ហេតុការណ៍បុកនេះ បានបណ្តាលឲ្យស្លាបខាងឆ្វេងយន្តហោះ និងជើងហោះហើរដែលពាក់ព័ន្ធ ធ្វើការពន្យារពេលផងដែរ។