សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូមន្រ្តីអប់រំចំនួន ១៧១ នាក់

នៅព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ ក្រោយពេលអញ្ជើញផ្តល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗនិងចៅៗដែលបានប្រឡងជាប់និទ្ទេស (A) ៤០៨នាក់រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់ថវិកាឧបត្ថម្ភដល់ លោកគ្រូ អ្នកគ្រូ ដែលជានាយកសាលាក្នុងម្នាក់ៗទួលបាន ប្រាក់១លានរៀល និងប្រាក់ប្រវត្តិសាស្រ្ត ប្រាក់ស្លឹងខ្មែរ ១គ្រឿង និង សៀវភៅកំណាព្យអប់រំ២ក្បាល ហើយក្នុងមួយសាលាគឺទទួលបានថវិកា ៣លានរៀល ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយសម្តេចទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណ និងផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូនៃមន្រ្តីអប់រំបន្តយកចិត្តទុកដាក់ខិតខំអប់រំហ្វឹកហ្វឺនសិស្សានុសិស្សអោយទទួលបានចំណេះដឹងប្រកបដោយគុណភាពខ្ពស់ ដើម្បីជាធនធានរបស់ប្រទេសជាតិ៕