ពិតជាសាហាវណាស់! បុរសម្នាក់​បើករថយន្តស៊េរីទំនើបមួយគ្រឿងទៅបុកបង្គុលឡាក់បាក់អស់៤ដើម និងដើមឈើ១ដើមបណ្ដាលឲ្យក្រឡាប់ឆាបឆេះរថយន្ដយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីនើបម៉ាកឡង់គ្រីស័រមួយគ្រឿងជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបែកអស់មួយផ្ទាំងរួចរេចង្កូតឆ្លងមកផ្លូវម្ខាងទៀតជ្រុលទៅបុកបង្គូលឡាក់បាក់អស់៤ដើមនិងដើមឈើ១ដើមទៀត ធ្វើឲ្យរថយន្តបង្ករក្រឡាប់ផ្ងាជើងម្ខាង និងឆ្លងចរន្តអគ្គីសនីឆាបឆេះយ៉ាងសន្ធេាសន្ធៅ បង្កឲ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍កាលពីវេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវិទ្យាល័យជាសុីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-0097 បានធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងផង លឿនផង ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យ បែកអស់មួយផ្ទាំង ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានឆ្លងមកផ្លូវម្ខាងទៀតជ្រុលទៅបុកបង្គោលឡាក់នៅរបងសាលាសាមគ្គីបាក់អស់៤ដើមនិងដើមឈើ១ដើមទៀត បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាងឆ្លងចរន្តអគ្គីសនីឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅម្តុំកន្លែងកើតហេតុចុះមកជួយនិងយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់២បំពង់នៅមិនរលត់ទើបបានរាយការណ៍ទៅសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ ដោយមានរថយន្តចំនួន៣គ្រឿងមកដល់ និងបានប្រើប្រាស់ទឹកអស់១គ្រឿងទើបបានរលត់ទៅវិញទាំស្រុង។ ចំណែករថយន្តបង្កខូចខាតទាំងស្រុងសល់តែទួកម៉ាសុីន។ ចំណែកម្ចាស់រថយន្តបង្កគេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕