ក្រុមចោរ៦នាក់ ករណីលួចរថយន្ត និងទទួលផលចោរកម្មក្នុងរាជធានីភ្នំពេញត្រូវតុលាការចេញដីកាឃុំខ្លួនហើយ

ភ្នំពេញ៖ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទចំនួន៦នាក់ ដែលជាក្រុមចោរជំនាញខាងឆ្កឹះសោលួចយករថយន្ដ និងទទួលផលចោរកម្ម ក្នុងរាជធានីភ្នំពេញ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។

លោក លី សុផាណា តំណាងអយ្យការ បានបញ្ចប់ការសាកសួរ និង បានសម្រេចចោទប្រកាន់លើក្រុមជនសង្ស័យទាំង៦នាក់រួមមាន៖
ទី១-ឈ្មោះ លឹម ឡេងប៊ុនរ៉ា ហៅផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកលួច) ទី២-ឈ្មោះ លន់ រាំបូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកលួច)
ទី៣-ឈ្មោះ ផាត់ សុឌី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកលួច)
ទី៤-ឈ្មោះ គឹម សុថារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់ភ្លេង (DJ)
ទី៥-ឈ្មោះ សោម ណារ៉ុង ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកទទួលផលចោរកម្ម) និងទី៦-ឈ្មោះ កែវ នេត្រា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ

ខ្មែរ មុខរបរលក់ដូរ (អ្នកទទួលផលចោរកម្ម)ពីបទ «លួច និងទទួលផលចោរកម្ម»។

សូមរំលឹកថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញមុខក្រុមជនសង្ស័យ ជាអ្នកទទួលផលចោរកម្ម និងជាចោរខាងឆ្កឹះសោលួចរថយន្ដយ៉ាងកក្រើកក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក ចំនួន៦នាក់ ក្នុងនោះមានស្រីម្នាក់ មុនបញ្ជូនពួកគេទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចសហការគ្នា បង្ក្រាបចាប់យកបានរួមមាន៖
-ទី១៖ រថយន្ដម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ គ្មានស្លាកលេខ (ភ្នំពេញ2AD-7653) ជារបស់ជនរងគ្រោះឈ្មោះ ភិន រីម ភេទប្រុស អាយុ៤៤ឆ្នាំ
-ទី២៖ រថយន្ដម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៨ គ្មានស្លាកលេខ (ភ្នំពេញ2C-0308) ជារថយន្ដរបស់ជនរងគ្រោះឈ្មោះ ហាក់ វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចនៅសង្កាត់ព្រែកថ្មី ក្នុងខណ្ឌច្បារអំពៅ
-ទី៣៖ រថយន្ដម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ គ្មានស្លាកលេខ (ភ្នំពេញ2K-7134) ជារបស់ជនរងគ្រោះឈ្មោះ យ៉ង់ ធានី ភេទស្រី អាយុ៣២ឆ្នាំ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន
-ទី៤៖ រថយន្ដម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ គ្មានស្លាកលេខ (ភ្នំពេញ 2AB-8131 ជារថយន្ដរបស់ជនរងគ្រោះឈ្មោះ ទេព សាល ភេទស្រី អាយុ៣៦ឆ្នាំ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចនៅសង្កាត់ដង្កោ ខណ្ឌដង្កោ
-ទី៥៖ រថយន្ដម៉ាក TOYOTA CAMRY ពណ៌ប្រផេះ សេរីឆ្នាំ១៩៩៨ គ្មានស្លាកលេខ (ភ្នំពេញ2O-3521) ជារថយន្ដរបស់ជនរងគ្រោះឈ្មោះ ឃុន លីដែត ភេទស្រី អាយុ៣៨ឆ្នាំ ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ
-ទី៦៖ រថយន្ដម៉ាក TOYOTA CAMRY ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 2AF-0976 ជារបស់ជនរងគ្រោះឈ្មោះ អឿន ចាន់ដា ភេទស្រី អាយុ៤៣ឆ្នាំ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ
-ទី៧៖ រថយន្ដម៉ាក DYD G-I ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិ្ទ 02-2463 ជារថយន្ដរបស់ជនសង្ស័យឈ្មោះ លឹម ឡឹងប៊ុនរ៉ា ហៅផាន់ណា, ឈ្មោះ លន់ រាំបូ, និងឈ្មោះ ផាត់ សុឌី ភេទស្រី ដើម្បីជិះធ្វើសកម្មភាពលួចជាបន្តបន្ទាប់ រួមជាមួយម៉ូតូចំនួន៦គ្រឿងម៉ាកខុសៗគ្នា មានម៉ាកហុងដាសេ១២៥, ម៉ាកហុងដាNex, ម៉ាក XCITER, ម៉ាក Lets, និងម៉ាកហុងដា FTR223ផងដែរ ៕