ក្រឡាប់រថយន្តដឹកដំឡូងមី បណ្តាលឲ្យមនុស្ស៥នាក់ របួសធ្ងន់

ក្រចេះ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅរសៀលថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ រថយន្តដឹកដំឡូងមីមួយគ្រឿងបើកក្រឡាប់នៅចំណុចផ្លូវជាតិ៧​៦ ត្រង់ចំណុចគីឡូម៉ែតលេខ១៤​ ភូមិជើងឃ្លេ​ ឃុំ២ធ្នូ ស្រុកស្នួល​ ខេត្តក្រចេះ បណ្តាលឲ្យមនុស្ស៥នាក់ របួសធ្ងន់។

រថយន្តបង្ក បើកបរដោយឈ្មោះ​ សល់​ ភេទប្រុស​​ អាយុ​ ៤២ឆ្នាំ​ ជនជាតិខ្មែរមានទីលំនៅភូមិជីពាំង ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្ត​ “ត្បូងឃ្មុំ បានធ្វើដំណើរពីទិសខាងកើត​ ទៅទិសខាងលិច ដឹកកម្មករនៅលើរថយន្តនោះចំនួន២៧ នាក់​ លុះដល់ចំណុចកើតហេតុខាងលើ ផ្លូវ មានសភាពចំណោទខ្លាំង និងអ្នកបើកបររវល់និយាយទូរសព្ទ័ ក៏រេចង្កូតក្រឡាប់ធ្លាក់ចូលម្ខាងផ្លវ បណ្តាលឲ្យកម្មកររងរបួសធ្ងន់​ ៥នាក់​ បានបញ្ចូនទៅមន្ទីពេទ្យបង្អែកស្រុកស្នួល​។​ ចំណែក វត្ថុតាង​ រួមមានរថយន្តខូចខាត​ធ្ងន់​ ០១គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីអនុវត្តបន្តតាមនិតិវិធី។