ឃាត់ខ្លួនបុរសម្នាក់ក្រោយប្រើអំពើហិង្សា យកចបកាប់វាយក្បាលគេអោយរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ចោមចៅ២ចាប់ខ្លួន ក្រោយពេលធ្វើសកម្មភាពវាយទៅលើបុរសម្នាក់និងត្បូងចបកាប់។ព្រោះតែខឹងសម្បារជនរងគ្រោះស្រវឹងស្រាមានទំនាស់ជាមួយឪពុករបស់ខ្លួនព្រមទាំងស្រែកជេរប្រមាថឪពុករបស់ខ្លួនថែមទៀត។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល លេខ៥៣A ផ្លូវលំ ក្រុមទី៣ បុរីសន្តិភាព២សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនដៃដល់ខាងលើនោះឈ្មោះ វ៉ាត់ លីណា អាយុ ២៤ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលខាងលើ។ដោយឡែកជនរងគ្រោះឈ្មោះ ម៊ី ស៊ី វ៉ាន់ ៤៨ឆ្នាំរងរបួសបែកចិញ្ចើមខាងស្ដាំមានទីលំនៅផ្ទះលេខ 535E បុរីសន្តិភាព២ ភូមិដំណាក់ ត្រយឹង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនល្មើសបាននាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌ៕