ឃាត់ខ្លួនថៅកែធ្វើអាជីវកម្មដីភ្នំលៀប ក្រោយបង្កឱ្យ​ធ្លាក់​រថយន្ត​ដឹក​ដី​១​គ្រឿង​បណ្តាល​ឱ្យ​តៃកុង​ម្នាក់​ស្លាប់​

​បន្ទាយ​មាន​ជ័យ​ ៖​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​ថៅកែ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​លៀប​ចាត់ការ​តាម​ផ្លូវច្បាប់​និង​បាន​បញ្ចប់​អាជីវកម្ម​​ ក្រោយ​សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​​ រក​ឃើញ​ថា​ ការ​ធ្វើ​អាជីវកម្ម​ដី​ ភ្នំ​លៀប​ខុសច្បាប់​បង្ក​ឱ្យ​ធ្លាក់​រថយន្ត​ដឹក​ដី​១​គ្រឿង​បណ្តាល​ឱ្យ​តៃកុង​រថយន្ត​ម្នាក់​ស្លាប់​ ។​

ការ​ឃាត់ខ្លួន​ឈ្មួញ​និង​បិទ​អាជីវកម្ម​ខាងលើនេះ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ភូមិ​ ទ្រ​យោង​ ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​