ជនជាតិចិនមួយក្រុមរួមជាមួយថ្នាំញៀន និងកាំភ្លើងខ្លី ត្រូវប៉ូលិសខេត្ដព្រះសីហនុចាប់ខ្លួន
|ខេត្តព្រះសីហនុ៖ ជនជាតិចិនចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ ដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀនដ៏សកម្ម និងមានកាំភ្លើងខ្លីជាប់ខ្លួនផងនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្ក្រាបបានដែលស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០១និង១៥នាទីយប់ ឈានរំលងអាធ្រាត ។
ជនជាតិចិនទាំង៥នាក់នោះ ក្រោយពីបង្ក្រានភ្លាមៗសមត្ថកិច្ចឃាត់ខ្លួនរួមនិងមួយថ្នាំញៀន និងកាភ្លើងខុសច្បាប់ បច្ចុប្បន្ន កំពុងស្ថិតក្រោមការសួរនាំ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
ជុំវិញប្រតិបត្តិការនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់លម្អិត អំពីព័ត៌មាននេះនៅឡើយទេ៕