ចាប់ចោរប្លន់ហាងលក់មាសយីហោ “G 99” ប្រើប្រាស់កាំភ្លើងក្លែងក្លាយ ប្លន់បានជាង១៥ តម្លឹង បានហើយ

ថៃ ៖ រហូតដល់ថ្ងៃទី០៦ខែវិច្ឆិការ ឆ្នាំ២០១៨ វេលាម៉ោង ១២.២៧នាទីនេះ សមត្ថកិច្ចថៃចាប់ខ្លួនចោរប្លន់ទូរមាស ក្នុងបរិវេណផ្សាររោងក្លឿរបានហើយ និងកំពុងនាំខ្លួនជនសង្ស័យមកធ្វើត្រាប់តាមអំពីករណីគម្រោងប្លន់ទូរមាស ។

សូមបញ្ជាក់ថា គ្រឿងអល័ង្កាដែលផលិតឡើងអំពីមាសសុទ្ធ ប្រមាណជាង ១៥ តម្លឹង ដែលបានដាក់តាំងលក់នៅក្នុងហាងលក់មាសមួយកន្លែង ក្នុងបរិវេណផ្សាររោងក្លឿ ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងប្រមូលយកទៅដោយសុវត្ថិភាព ដោយជនមិនស្គាល់មុខបានយកកាំភ្លើងក្លែងក្លាយជាមធ្យោបាយក្នុងការធ្វើសកម្មភាព ។