នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្រ្តីកាំកុងត្រូល បង្ក្រាប និងដកហូតសត្វក្រួចនាំចូលពីវៀតណាម គ្មានច្បាប់ជិត៣តោន យកទៅដុតបំផ្លាញចោល

ភ្នំពេញ៖ នៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ កម្លាំង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល បានបង្រា្កបករណីនាំចូលសាច់សត្វក្រួច គ្មានច្បាប់អនុញ្ញាតពីប្រទេសវៀតណាម ដឹកតាមរថយន្តកូរ៉េ១គ្រឿង ម៉ាកHYUNDIA ស្លាកលេខ 3E 5868 នៅចំណុចផ្លូវ ជា សុផារ៉ា សង្កាត់ទួលសង្កែ ខណ្ឋឬស្សីកែវ រាជធានីភ្នំពេញ។

ការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែងរកឃើញសាច់សត្វក្រួច គ្មានច្បាប់អនុញ្ញតប្រមាណ២,៥តោន។ ចំពោះវត្ថុតាងទាំងអស់ខាងលើព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងយកសាច់សត្វក្រួច គ្មានច្បាប់អនុញ្ញាតទៅដុតបំផ្លាញចោល នៅទីលានចាក់សំរាមបឹងជើងឯក និងបាននាំខ្លួនអ្នកបើកបររថយន្តម្នាក់ មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធី៕