សហរដ្ឋអាមេរិក​ និង​ចិន​ នឹង​ផ្អាក​កិច្ច​ពិភាក្សា​ជាន់ខ្ពស់​ ផ្នែក​កា​ទូត​ និង​សន្តិសុខ​

យោងតាមការចេញផ្សាយរបស់ គេហទំព័រ WASHINGTON​ (Reuters)​ -​ ក្រសួងការបរទេស​អា​មេ​រិ​កបាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា​ សហរដ្ឋអាមេរិក​ និង​ចិន​ នឹង​ផ្អាក​កិច្ច​ពិភាក្សា​ជាន់ខ្ពស់​ ផ្នែក​កា​ទូត​ និង​សន្តិសុខ​ ដែល​គ្រោង​នឹង​ធ្វើ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​កាលពី​ខែតុលា​ ហើយ​ប្ដូរ​មក​ទីក្រុង​ Washington​ នៅ​ថ្ងៃ​សុក្រ​នេះ​ ។​

​ប្រទេស​ចិន​បាន​និយាយ​ថា​ កាលពី​ខែ​មុន​ ភាគី​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​ជាបឋម​នូវ​គោលការណ៍​ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​សន្តិសុខ​កា​ទូត​ជា​លើក​ទី​២​ក្នុង​ខែតុលា​ ប៉ុន្តែ​ពួក​គេ​បាន​ពន្យា​ពេល​តាម​សំណើរ​របស់​ទីក្រុង​ Washington​ ខណៈ​ពេល​ដែល​មានការ​កើនឡើង​ភាព​តានតឹង​លើ​វិស័យ​ពាណិជ្ជកម្ម​ កោះ​តៃវ៉ាន់​ និង​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ ៕