សង្គ្រាមពាណិជ្ចកម្មរវាងមហាអំណាចអាមេរិក-ចិន ធ្វើអោយផលិផលមួយចំនួនកាន់តែឡើងថ្លៃ

ក្នុងវិបត្តិពាណិជ្ចកម្មរវាងអាមេរិកនិងចិនអ្នកវិភាគមួយចំនួនបានរកឃើញថាមានទំនិញសំខាន់ៗ ៤ ប្រភេទ ដែលកំពុងតែឡើងថ្លៃ ៖ ១.ម៉ាស៊ីនបោកគក់ស្វ័យប្រវត្តិ ខណៈពេលដែលសង្គ្រាមទីផ្សាររវាងអាមេរិក និងចិន កំពុងតែអូសបន្លាយ គោលដៅសំខាន់មួយដែល Donald Trump បានដាក់គោលការណ៏សម្រាប់ទីផ្សាអាមេរិកនោះគឺ កាផលិតម៉ាស៊ីនបោកគក់ និងបន្ទះសូឡា ដោយខ្លួនឯងផ្ទាល់ ដោយមិនពាក់ពាក់ការនាំចូលពីបណ្តាក្រុមហ៊ុនធំ ដូចជា Samsung ,LG , និងក្រុមហ៊ុនដទៃទៀត ដែលជាហេតុធ្វើអោយតម្លៃគ្រឿងអេឡិចត្រូនិកមួយប្រភេទនេះកំពុងតែឡើងថ្លៃកប់តែម្តង ពោលគឺកើនឡើងរហូតដល់ ១៧ ភាគរយក្នុងរយៈពេលថ្មីៗនេះ ។

២.អាលុយមីញ៉ូមផលិតរថយន្ត ៖ ខណៈពេលដែលពន្ធដែលថែបកាន់តែឡើងថ្លៃ ធ្វើអោយយីហោរថយន្តមួយចំនួនកំពុងតែ កើនតម្លៃនៅក្នុងទីផ្សារ ព្រោះក្រុមហ៊ុនទាំងនោះនិងត្រូវចំណាយប្រមាណជា ២៥ % សម្រាប់ពន្ធថ្លៃ ដែកថែបក្នុងការផលិតរថយន្តក្នុសហរដ្ឋអាមេរិក។ ក្នុងនោះពន្ធដែលអាមេរិកបានបង្កើតឡើង ថ្មីៗនេះ តម្រូវអោយយីហោរថយន្តទាំងអស់ត្រូវបង់ពន្ធជូនរដ្ឋប្រមាណជា ១៧៥ ដុល្លារ ក្នុងតម្លៃ ៣៥.០០០ ដុល្លារអាមេរិកសម្រាប់ថ្លៃរដ្ឋបាលរបស់អាមេរិក ។

៣.គ្រឿងអេឡិចត្រូនិក៖ អេឡិចត្រូនិកមួយចំនួនធំដូចជា ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ គ្រឿងបន្លាស់ជាដើម ត្រូវបានគម្រាមផ្នែកតម្លៃនាំចូលសហរដ្ឋអាមេរិក ដែលធ្វើអោយផលិតផលទាំងនេះ កាន់តែឡើងថ្លៃថែមមួយកម្រិតទៀតផងដែរ។ ទូរស័ព្ទដៃភាគច្រើន ដែលប្រជាជនអាមេរិកប្រើប្រាស់ភាគច្រើនផលិតនៅក្នុងប្រទេសចិន ប្រមាណជា ៨៤ លានដុល្លា គ្រឿងអេឡិចត្រូនិកប្រមាណជា ៦៧ ពាន់លានដុល្លារ និងសម្ភារៈក្មេងលេងប្រមាណជា ២៨ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះជាទិន្នន័យ ដែលកំពុងតែគម្រាងកំហែងខ្លាំង ដលតម្លៃគ្រឿងអេឡិតត្រូនិក ដែលមានប្រភពភាគច្រើនមកពីប្រទេសចិន៕

USA and China trade war. US of America and chinese flags crashed containers on blue sky background. 3d illustration

ប្រែសម្រួលដោយ Business Cambodia