នាយកគ្រប់គ្រងមូលនិធិ រូបិយវត្ថុអន្ដរជាតិ (IMF) លើកឡើងថា ចិនបានផ្លាស់ប្តូរ សេដ្ឋកិច្ចពិភពលោកទាំងមូល

បរទេស ៖ យោងតាមសារព័ត៌មានបរទេសចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ពិធីបើកពិព័រណ៍ នាំចូលអន្ដរជាតិចិនលើកដំបូង (CIIE) នៅសៀងហៃ លោកស្រី Christine Lagarde នាយកគ្រប់គ្រងមូលនិធិ រូបិយវត្ថុអន្ដរជាតិ (IMF) បានថ្លែងអោយពីការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសចិន គឺបានផ្លាស់ប្តូរ មិនត្រឹមតែជីវិតផ្ទៃក្នុងនៅក្នុងប្រទេស ចិននោះទេ ប៉ុន្តែវាថែមទាំងផ្លាស់ប្តូរ សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។

លោកស្រីបញ្ជាក់ថា «៤០ឆ្នាំកន្លងមក ប្រទេសចិនបានចាប់ផ្តើម សាងសង់ស្ពានរបស់ខ្លួនទៅកាន់ពិភពលោក ដោយការបើកទូលាយសេដ្ឋកិច្ចរបស់ខ្លួន និងការចាប់ផ្តើមកែទម្រង់ ដែលបានផ្លាស់ប្តូរជីវិត និងទស្សនវិស័យនៃមនុស្សរាប់រយលាន នាក់នៅចិន និងក្រៅពីប្រទេសចិន។ ការផ្លាស់ប្តូរខ្លួនឯងតាមរយៈការធ្វើពាណិជ្ជកម្មតាមរយៈការខិតខំ ហើយការរៀនសូត្រពីអ្នកដទៃទៀត គឺប្រទេសចិនបានជួយមិនត្រឹមតែផ្លាស់ប្តូរខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្លាស់ប្តូរសេដ្ឋកិច្ចសកលផងដែរ»។