រថយន្តសណ្តោងកន្ទុយ ដឹកថ្ម ចុះចំណោតផ្លូវកោង បណ្ដាលឲ្យ ក្រឡាប់ និងអ្នកបើកបររងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណះខ្លួន បើករថយន្តសណ្តោងកន្ទុយ ដឹកថ្ម ចុះចំណោតផ្លូវកោង បណ្ដាលឲ្យ ក្រឡាប់ នៅលើផ្លូវជាតិលេខ ៤៨ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុងវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាក FREIGHTLINER ពណ៌ខៀវ ពាក់ស្លាកលេខ 3A-668 ព្រះសីហនុ ដឹកថ្មពីត្រពាំងក្រឡឹង បើកបរដោយឈ្មោះ ចន្ថា ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅខេត្តកំពត បានក្រឡាប់ធ្លាក់ចិញ្ចើមថ្នល់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ៕