គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ ស្លាប់ ៦ នាក់ របួសធ្ងន់ ស្រាល ១១ នាក់

ភ្នំពេញ ៖ យោង តាម របាយ ការ ណ៍ ពី នាយកដ្ឋាន ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ បាន ឲ្យ ដឹង ថា នៅ ថ្ងៃ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ មាន ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូ ទាំង ប្រទេស កើតឡើង ចំនួន ១១ លើក ( យប់ ៤ លើក ) បណ្តាល ឲ្យ ស្លាប់ ៦ នាក់ របួសធ្ងន់ ស្រាល ១១ នាក់ ( ស្រី ៣ នាក់ ) មិន ពាក់ ពួក សុវត្ថិភាព ពេល គ្រោះថ្នាក់ ៨ នាក់ ( យប់ ៦ នាក់ ) ។

គ្រោះថ្នាក់ ចរាចរណ៍ ទាំង ១១ លើក នេះ បាន បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ២០ គ្រឿង ក្នុង នោះ មាន ម៉ូតូ ១៣ គ្រឿង រថយន្ត តូច ៥ គ្រឿង រថយន្ត ធំ ២ គ្រឿង យាន ផ្សេងៗ ០ គ្រឿង ។ 

របាយការណ៍ ខាងលើ ឲ្យ ដឹង បន្ត ថា មូលហេតុ ដែល បណ្តាល ឲ្យ កើត មាន ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ គឺ បណ្តាល មក ពី ល្បឿន ៤ លើក ( ស្លាប់ ៣ នាក់ ) , មិន គោរព សិទ្ធិ ៣ លើក ( ស្លាប់ ០ នាក់ ), ប្រជែង ២ លើក ( ស្លាប់ ១ នាក់ ) បត់ គ្រោះថ្នាក់ ១ លើក ( ស្លាប់ ១ នាក់ ) , មិន ប្រកាន់ ស្តាំ ០ លើក ( ស្លាប់ ០ នាក់ ), ស្រវឹង ១ លើក ( ស្លាប់ ១ នាក់ ) ងងុយដេក ០ លើក ( ស្លាប់ ០ នាក់ ) ។

គ្រោះថ្នាក់ នៅ លើ ដងផ្លូវ មាន ផ្លូវជាតិ ៦ លើក ផ្លូវ ខេត្ត ៥ លើក ផ្លូវលំ ០ លើក ។ ដោយឡែក យានយន្ត ដែល បង្កហេតុ រួម មាន ម៉ូតូ ៥ លើក រថយន្ត តូច ៤ លើក រថយន្ត ធំ ២ លើក និង គោ យន្ត ០ លើក ។

ខេត្ត – រាជធានី ដែល មាន គ្រោះថ្នាក់ និង រងគ្រោះថ្នាក់ រួម មាន ៖ ខេត្តកំពង់ធំ ៣ លើក ស្លាប់ ៣ នាក់ របួស ១ នាក់ , បាត់ដំបង ១ លើក ស្លាប់ ១ នាក់ , កំពង់ចាម ១ លើក ស្លាប់ ១ នាក់ និង ខេត្តបន្ទាយមានជ័យ ១ លើក ស្លាប់ ១ នាក់ របួស ១ នាក់ ។

របាយការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស រយៈពេល ៤ ថ្ងៃ គឺ ថ្ងៃ ទី ៤ ខែ វិ ចិ្ឆ កា ឆ្នាំ ២០១៨ កើតឡើង ចំនួន ៣៧ លើក បណ្តាល ឲ្យ មនុស្ស ស្លាប់ ចំនួន ១៩ នាក់ របួស សរុប ៥៧ នាក់ របួសធ្ងន់ ៣៩ នាក់ របួសស្រាល ២០ នាក់ ។ 

លទ្ធផល ត្រួតពិនិត្យ រយៈពេល ៣ ថ្ងៃ រួម មាន ៖ មធ្យោបាយ ចូល គោលដៅ ៣៥៤៥ គ្រឿង ( ម៉ូតូ ៦៩%) 
មធ្យោបាយ ល្មើស ១១៤១ គ្រឿង ( ម៉ូតូ ៨១%) , អប់រំ ៨៩ គ្រឿង ( ម៉ូតូ ៣២%) , មធ្យោបាយ ពិន័យ ១០៥២ គ្រឿង ( ម៉ូតូ ១០០%) ៕