យុវជនម្នាក់ជិះម៉ូតូដួលធ្លាក់ចូលទឹកប្រឡាយ លង់ស្លាប់

បាត់ដំបង៖ យុវជនម្នាក់ ត្រូវបានប្រជាពលដ្ឋ ប្រទះឃើញស្លាប់ក្នុង ទឹកប្រឡាយ ដោយជនរងគ្រោះជិះ ម៉ូតូដួលធ្លាក់ចូលទឹក លង់ស្លាប់ នៅថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។

សពជនរងគ្រោះមានឈ្មោះ រ៉ាត ភូមិរិន អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។

ក្រោយពីការធ្វើកោសល្យវិច័្ចយរួច កម្លាំងជំនាញបានប្រគល់សាកសពឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យប្រពៃណី ៕