ស្គាល់គ្នាយូហើយ លួងរួមភេទនាងមិនព្រម ចាប់បង្ខំត្រូវនគរបាលចាប់វាយខ្នោះ

គូរស្នេហ៍មួយគូរស្គាល់គ្នាយូហើយ បានបបួលគ្នាដើរលេងរួចបុរសជាគូរស្នេហ៍ដឹកនារីេងគ្រោះមកបន្ទប់ជួលវិញ លួងលោមសុំរួមភេទមិនព្រមអោយ រហូតចាប់បង្ខំ តែសំណាងអាក្រក់នារីរងគ្រោះបានតេទូរសព្ឌ័ទៅសមត្ថកិច្ចមកជួយ រួចឃាត់ខ្លួនចាប់វាយខ្នោះតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ សុក្រ ៩រោច ខែអស្សុជ ឆ្នាំ ច ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២១នឹង៤៣នាទី នៅចំណុច បន្ទប់ជួលស្ថិតភូមិព្រែកត្រែង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល។

អធិការនគរបាលស្រុកស្អាងបានអិយដឹងថា ជនរងគ្រោះឈ្មោះ ភ.មលន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកានីរោងចក្រ មានទីនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រែកត្រែង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះឡេង គឹម លាង ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករបេះស្វាយ ។ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០១៨មានឈ្មោះឡេង គឹមលាងនិងឈ្មោះ ភមលន ធ្លាប់ស្គាល់រាប់អានគ្នា ហើយឈ្មោះឡេង គឹមលាង បានឌុប ឈ្មោះ ភ មលន ដោយម៉ូតូពីឃុំស្វាយប្រទាលមកបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូស្រុកស្អាងខេត្តកណ្តាល។

ពេលមកដល់បន្ទប់ជួលឈ្មោះ ភ មលន បានមកក្រៅទិញមី២កញ្ចប់ ឆុងហូបជាមួយគ្នា ធម្មតា រួចហើយឈ្មោះឡេង គឹមលាងក៏បាននិយាយលួងលោមអង្វរសុំស្រលាញ់ឈ្មោះ ភ.មលន តែពាក្យដដែលៗប៉ុន្តែឈ្មោះ ភ.មលន មិនព្រមស្រលាញ់។

ពេលនោះឈ្មោះ ភ.មលន បានដេញអោយឈ្មោះ គឹម លាង ទៅផ្ទះ តែឈ្មោះគឹមលាង ក៏ចូលបន្ទប់ទឹកលុបមុខ បន្ទាប់មកទៀតក៏ទៅងូតទឹកហើយពេលចេញមកវិញស្លៀកតែខោលីអូរ ដើរមកដាក់គន្លឹះទ្វារបន្ទប់ពេ លនោះវេលាម៉ោង២១និង៤៣នាទី(ថ្ងៃដដែល) ឈ្មោះភ មលន មានសភាព ភិតភ័យយ៉ាងខ្លាំងក៏បានស្រែកអោយគេជួយតែគ្មានអ្នកណាឮទេ។ភ្លាមនោះឈ្មោះ ឡេង គឹមលាង យកដៃខ្ទប់មាត់ជនរងគ្រោះហើយក៏បានប្រតាយប្រតបគ្នាលើការ៉ូ ដោយទ្រាំពុំបានទើបជនរងគ្រោះអង្វរនិងព្រមប្រគល់ខ្លួនឲ្យឈ្មោះឡេង គឹមលាង ជាមួយគ្នានោះជនសង្ស័យក៏យល់ព្រម ហើយពេលនោះ ជនរងគ្រោះក៏បានទូរសព្ទ័មកសន្តិសុខឈ្មោះឈួន ឆន ថាមានគេចាប់រំលោភ ភ្លាមនោះ ឈ្មោះ ភ.មលន បានច្រានឈ្មោះឡេង គឹមលាងចេញស្ទុះបើកកន្លឹះទ្វាររត់សំដៅមកកន្លែងសន្តិសុខរោងចក្រអោយជួយខ្លួន។

ក្រោយពេលទទួលបានពត៌មានខាងលើសមត្ថកិច្ចនគរបាលប៉ុស្ដិ៍សិត្បូរបានអន្តរាគមន៍ដល់កន្លែងកើតហេតុធ្វើការនាំខ្លួនឈ្មោះ ឡេង គឹមលាង មកប៉ុស្តិ៍រដ្ឋបាលសាកសួរ ។ នៅវេលាម៉ោង១០និង៥៨នាទីថ្ងៃទី០៣ខែវិឆ្ឆិកាឆ្នាំ២០១៨ លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកណ្ដាលបញ្ជាឲ្យឃាត់ខ្លួនឈ្មោះឡេង គឹមលាងដើម្បីបន្តអនុវត្តវត្តតាមនិងតីវិធី៕