អាណិតណាស់ពូម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យ២នាក់កាប់ជាច្រើនកាំបិតប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យ២នាក់កាប់ប្លន់យកម៉ូតូមួយគ្រឡងទៅបាត់និងបណ្ដាលឲ្យរបួសដៃ ស្រាលខណះពេលដែលរូបគាត់នៅអង្គុយចាំយកលុយពីនារីម្នាក់បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៤៥នាទីយប់នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវទំនប់៧០ កែងផ្លូវរថភ្លើងភូមិចុងខ្សាច់សង្កាត់ទួលសង្កែ ១ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះមានឈ្មោះ កន នាង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ទីកនែ្លងកំណើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាមស្នាក់នៅបន្ទប់ជួលភូមិទ្រុងមាន់សង្កាត់អូបែកក្អមខណ្ឌសែនសុខម៉ូតូដែលក្រុមជនសង្ស័យកាប់ប្លន់យកទៅនោះម៉ាកSUZUKI SMASH ពណ័ខ្មៅលាយក្រហមពាក់ស្លាកលេខភ្នំពេញ2BL-8439។

បើតាមសំដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឌុបនារីម្នាក់ក្នុងតំលៃ៤០០០រៀលចេញពីវិហាឥស្លាមនៅម្តុំបឹងកក់សង្កាត់ស្រះចកខណ្ឌដូនពេញមកចំណុចកើតខាងលើខណះឌុបមកដល់នារីម្នាក់នោះចុះពីលើម៉ូតូបានប្រាប់គាត់ឲ្យចាំគាត់មួយភ្លែតហើយដើរចូលទៅតាមបណ្តោយផ្លូវរថភ្លើងបាត់មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកស្មាសវីមួយគ្រឿងបណ្ដាលឲ្យជនរងគ្រោះរងរបួសដៃខាងឆ្វេងស្រាលនៅពេលនោះរូបគាត់ក៏បានស្រែកហៅឲ្យប្រជាពលរដ្ឋនៅទីនោះជួយប៉ុន្តែគ្មានអ្នកហ៊ានចូលជួយទេព្រោះជនសង្ស័យមានកាំបិតជាប់ដៃ ក៏បណ្ដាលឲ្យជនសង្ស័យទាំង២នាក់យកម៉ូតូជិះយកទៅគេចខ្លួនបាត់ដោយសុវិត្តភាព។ ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងទាំងអស់សង្ឃឹមនៅប៉ុស្តិ៍នគរបាលទួលសង្កែ១តែប៉ុណ្ណោះ ៕