ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី បានផ្អាកអាជ្ញាប័ណ្ណ នាយក បច្ចេកទេសរបស់ក្រុមហ៊ុន Lion Air

យោងតាមសារព័ត៌មាន បរទេសចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា អគ្គនាយកដឹកជញ្ជូន ផ្លូវអាកាស របស់ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី បានផ្អាកអាជ្ញាប័ណ្ណរបស់ នាយកបច្ចេកទេសក្រុមហ៊ុន Lion Air និងអ្នកគ្រប់គ្រង ៣នាក់ទៀត ដែលពួកគេត្រូវទទួលខុសត្រូវចំពោះជើងហោះហើររបស់ Lion Air JT610 ។

ករណីដកហូតអាជ្ញាប័ណ្ឌនាយកផ្នែកថែទាំ និងវិស្វកម្ម, អ្នកគ្រប់គ្រងត្រួតការពិនិត្យគុណភាព, ប្រធានគ្រប់គ្រងផ្នែកថែរក្សាកងនាវាចរ និងវិស្វករ PK-LQP Releaseខាងលើនេះ មានរយះពេល 120ថ្ងៃ ដើម្បីធ្វើការសើុបអង្គេត ។