បង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែង ជ្រកក្រោមស្លាក​ទ្រូម៉ាន់នី នៅផ្លូវ៣៧១

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ​ បានចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែង ជ្រកក្រោមស្លាក​ទ្រូម៉ាន់នី នៅផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ​ នាវេលាម៉ោង០៣:៣០នាទីរសៀល​ ថ្ងៃទី០១ ខែវិច្ឆិកា​ ឆ្នាំ​២០១៨នេះ ធ្វើការដកហូតវត្ថុតាងរួមមាន​ លុយខ្មែរ​៣លាន​ ៣០ម៉ឺន​ ប្រាក់ដុល្លារ​២១៥ដុល្លារ​ -ល-។