អង្គការលីកាដូ ចេញសេចក្តីថ្លែងការថា៖ ចំនួនអ្នកជាប់ឃុំ ក្នុង ពន្ធនាគារ ប្រទេស កម្ពុជា បាន កើន ឡើង ដល់ កំរិត មួយ ដែល មិន ធ្លាប់ មាន ពី មុន មក

ចំនួនអ្នកជាប់ឃុំ ក្នុង ពន្ធនាគារ ប្រទេស កម្ពុជា បាន កើន ឡើង ដល់ កំរិត មួយ ដែល មិន ធ្លាប់ មាន ពី មុន មក ហើយ ភាព ចង្អៀត ណែន នៃ អ្នក ជាប់ ពន្ធនាគារ បាន ក្លាយ ជា បញ្ហា ដ៏ សំខាន់ មួយ ដែល បង្ក ផល ប៉ះពាល់ មិន ត្រឹម តែ ទៅ លើ អ្នក ជាប់ ឃុំ ប៉ុណ្ណោះ ទេ ប៉ុន្តែ ថែម ទាំង ផ្តល់ ផល វិបាក ដល់ មន្ត្រី ពន្ធនាគារ និង សង្គម ជាតិ ទាំង មូល។ ចំនួន ស្ត្រី ដែល មាន កូន អាយុ ក្រោម ៣ឆ្នាំ រស់ នៅ ជាមួយ ក្នុង ពន្ធនាគារ មាន ចំនួន ច្រើន បំផុត មិន ធ្លាប់ មាន។ មណ្ឌល អប់រំ កែប្រែ ទី១ (ម១) គឺ ជា ពន្ធនាគារ មួយ ក្នុង រាជធានី ភ្នំពេញ ដែល ឃុំ ខ្លួន អ្នក ទោស ជាបុរស ហើយ បាន ឃុំ ខ្លួន អ្នក ជាប់ ឃុំ បី ដង លើស ពី ចំនួន អ្នក ជាប់ ឃុំ ដែល ពន្ធនាគារ នេះ អាច ដាក់ បាន។

របាយការណ៍ថ្មីនេះ “ពេល ដែល ត្រូវ ដោះ លែង ឲ្យ នៅ ក្រៅ ឃុំ៖ បញ្ឈប់ ការ ឃុំ ខ្លួន បណ្តោះ អាសន្ន មិន ចាំ បាច់” ដែល ចេញ ផ្សាយ នា ថ្ងៃ នេះ អង្គការលីកាដូ ធ្វើ ការ ពិនិត្យ ទៅ លើ តួនាទី របស់ តុលាការ កម្ពុជា នៅ ក្នុង ការ ជាប់ ពាក់ ព័ន្ធ នៅ ក្នុង បញ្ហា នេះ និង បង្ហាញ ពីរ បៀប ដែល ប្រព័ន្ធ យុត្តិធម៌ ព្រហ្មទណ្ឌ នៅ កម្ពុជា អាច មាន ភាព ប្រសើរ ឡើង ដោយ ត្រូវ ធ្វើការ ផ្លាស់ ប្តូរ ចំនុច តូចៗ ដែល អាច ធ្វើបាន មួយ ចំនួន។

នៅកម្ពុជា ទោះបីជាមានច្បាប់ រឹងមាំ ដែល ត្រូវ បាន បង្កើត ឡើង ដើម្បី កម្រិត ការ ឃុំ ខ្លួន បណ្តោះ អាសន្ន មុន ពេល សវនាការ និង ដើម្បី គោរព គោលការណ៍ នៃ ការ សន្មត់ ជាមុន ថា គ្មានទោស ប៉ុន្តែ តាមរយៈ ការ ស្រាវជ្រាវ របស់ អង្គការ លីកាដូ បុគ្គល ដែល ត្រូវបាន ចោទ ប្រកាន់ នៅ ក្នុង បទល្មើស ព្រហ្មទណ្ឌ ទោះ ជា ក្នុង កម្រិត បទ ល្មើស មជ្ឈឹម កម្រិត ស្រាល ក៏ ដោយ ក៏កម្រ នឹង ទទួល បាន កា រដោះលែង ឲ្យ នៅ ក្រៅ ឃុំ ដែរ។ ក្នុង ពន្ធនាគារ ទាំង ១៨ កន្លែង ដែល អង្គការ លីកាដូ បាន ឃ្លាំ មើល (១៨ ពន្ធនាគារ ក្នុង ចំណោម ពន្ធនាគារ សរុប២៨ កន្លែង ទូទាំង ប្រទេស) អ្នក ជាប់ ពន្ធនាគារ ច្រើន ជាង មួយ ភាគបី គឺ ជាអ្នក ដែល ត្រូវ បាន ឃុំ ខ្លួន បណ្តោះ អាសន្ន រង់ចាំ សវនាការ (៩.៥២៧ នាក់ ក្នុង ចំណោម ២៥.៩២៦នាក់)។

នៅ ក្នុង ពន្ធនាគារ មួយ ចំនួន មាន អ្នក ជាប់ ឃុំ ច្រើន ជាង ពាក់ កណ្តាល មិន ទាន់ ត្រូវ បាន តុលាការ បើក សវនាការ ជំនុំជម្រះ នៅ ឡើយ។ ជន ជាប់ ចោទ ពីបទ ល្មើស ព្រហ្មទណ្ឌ អាច ត្រូវ បាន តុលាការ ដាក់ ឲ្យ ជាប់ ឃុំ ឃាំង មុន សវនាការ មិន ឲ្យ លើស ពី រយៈ ពេល ២២ខែ ឡើយ។

ការ ប្រើប្រាស់ ការឃុំខ្លួន បណ្តោះ អាសន្ន រង់ ចាំសវនាការ ច្រើន ហួស ហេតុ នឹង ធ្វើឲ្យស្ថានភាព ពន្ធនាគារ ដែល ចង្អៀត ណែន ស្រាប់ ធ្ងន់ធ្ងរ ឡើង និង ធ្វើ ឲ្យ ធនធាន សម្រាប់ ប្រើប្រាស់ ក្នុង ពន្ធនាគារ ដែល មាន តិច តួច ស្រាប់ កាន់ តែខ្វះខាត ។ ដែល នេះ នឹង ផ្តល់ផល ប៉ះពាល់ ដល់ ជន ងាយ រង គ្រោះ មួយ ចំនួន ដូចជា កុមារ ដែល រស់នៅ ជាមួយម្តាយ ក្នុងពន្ធនាគារ ឬ ស្រ្តី មាន ផ្ទៃពោះ ដែល សម្រាល កូន និង កូនរបស់ នាង ក្នុងពន្ធនាគារ។ បច្ចុប្បន្ន នេះ មាន ស្ត្រីមាន ផ្ទៃពោះចំនួន ៣០ នាក់ ហើយ និង ម្តាយ ចំនួន ប្រហែលជា ១៣៥នាក់ កំពុង រស់នៅជា មួយ កូន ដែល មាន អាយុក្រោម ៣ឆ្នាំ ចំនួន ប្រហែល ជា ១៣៨នាក់ ក្នុង ពន្ធនាគារ ដែល អង្គការ លីកាដូ កំពុង ធ្វើការ ជាមួយ ។

ប្រហែលជា ពាក់កណ្តាល នៃស្ត្រី ដែល បានជាប់ពន្ធនាគារ ទាំង អស់ នោះ មិនទាន់ ត្រូវបាន តុលាការ ផ្តន្ទាទោស ពីបទ ល្មើស ជាក់លាក់ ណាមួយ ឡើយ។ នៅអំឡុង ពេល នៃការ វិវឌ្ឍរបស់កុមារ ស្ត្រីមាន ផ្ទៃពោះ និង ស្ត្រីដែល ត្រូវបំបៅដោះកូន មិន សូវទទួល បានអាហារ រូបត្ថម្ភ បន្ថែម នោះ ទេ។

អ្នក នាង ណាលី ពីឡូក នាយិកា អង្គការ លីកាដូ បាន មាន ប្រសាសន៍ ថា៖ “ក្រុមគ្រួសារ របស់ អ្នកជាប់ ពន្ធនាគារ ទាំង នោះ បាន ធ្លាក់ ក្នុងភាព ក្រីក្រ ហើយការរស់ នៅរបស់ កុមារ ក៏ស្ថិត ក្នុង ហានិភ័យ ដោយសារ ការ មិនសូវ បាន ពិចារណា ទៅ លើ ក្រប ខណ្ឌ ច្បាប់ នៃការ ដោះលែង ឲ្យនៅ ក្រៅ ឃុំ បណ្តោះអាសន្ន ដោយ តុលាការ កម្ពុជា។ ក្រៅពី ករណី លើក លែង មួយ ចំនួន ការដោះលែង ឲ្យនៅ ក្រៅ ឃុំ បណ្តោះ អាសន្ន គឺជា សិទ្ធិ របស់ មនុស្សទូ ទៅ។”

អ្នកនាង បានបន្តទៀតថា៖ “ប៉ុន្តែ ក្នុង ប្រទេស កម្ពុជា អ្នក ដែល ត្រូវ បាន គេចោទ ប្រកាន់ ពីបទល្មើស ជា ញឹក ញាប់ អ្នកទាំង នោះ តែង តែ ត្រូវ បាន គេ ចាត់ ទុកថា ជាជនជាប់ពិរុទ្ធ រហូត ទាល់ តែ រក ឃើញ ថា ជន នោះ គ្មាន កំហុស។ យុត្តិធម៌ អាច នឹង កើត មាន ប្រសិន បើច្បាប់ ត្រូវបាន យក មក អនុវត្ត ឲ្យ បាន ត្រឹមត្រូវ។”

ការប្រើប្រាស់ នីតិវិធី ដោះលែង ឲ្យនៅ ក្រៅ ឃុំ បណ្តោះអាសន្ន ឲ្យ បាន ត្រឹម ត្រូវ សម្រាប់ បទ ល្មើស តូចៗ ដែល មិន មាន ហិង្សា នឹង ផ្តល់ ប្រយោជន៍ ដល់ ប្រព័ន្ធ យុត្តិធម៌ ព្រហ្មទណ្ឌ ជារួម។ នេះ នឹង លើក ទឹកចិត្ត ឲ្យមាន ការចាត់ អាទិភាព នៃរឿងក្តី ទៅតាម ភាពធ្ងន់ធ្ងរ របស់ករណី នីមួយៗ និង កាត់ បន្ថយ ការ ងារ ច្រើន ហួស ហេតុ របស់ ស្ថាប័ន តុលាការ ។

វិធី នេះ ក៏ អាច ផ្តល់ ផលវិជ្ជមាន ដល់ សង្គម ផង ដែរ 
ដោយ កាត់ បន្ថយ ភាព ចង្អៀត ណែន នៅ ក្នុង ពន្ធនាគារ ថែ រក្សា ចំណង គ្រួសារ ឲ្យ នៅ ល្អ និងការ ពារ កុមារ ពីការ ទទួល យក ឥទ្ធិពល អវិជ្ជមាន ពីការ រស់ នៅក្នុង ពន្ធនាគារ ។

ចៅ ក្រម ស៊ើប សួរ មាន សិទិ្ធ ក្នុងការ សម្រេច ដោះលែង ជនជាប់ ចោទ ឲ្យនៅ ក្រៅ ឃុំ បណ្តោះ អាសន្ន គ្រប់ ពេល វេលារ ហូត ដល់ ថ្ងៃ សវនាការ ជំនុំ ជម្រះ រឿង ក្តីជននោះ។ សិទិ្ធអំណាច នេះ គួរ ត្រូវ បាន តុលាការ អនុវត្ត ដើម្បី គោរ ព នូវ សិទិ្ធ របស់ ពលរដ្ឋ គ្រប់ រូប និង កាត់ បន្ថយ សំពាធ ទៅ លើ ជន ជាប់ ឃុំ រាប់ ពាន់ នាក់ និង មន្ត្រី ពន្ធនាគារ ជា ច្រើន ដែល កំពុង ជួប ប្រទះ ស្ថាន ភាព លំបាក និង យ៉ាប់ យឺន ជារៀង រាល់ ថ្ងៃ នៅ ក្នុង ពន្ធនាគារ ទាំង អស់ នៅ កម្ពុជា។