ក្រុមហ៊ុុនចិនមានបំណង ដាក់ទុន រកស៊ី និង កែប្រែ ខេត្តកំពត ឱ្យ ក្លាយជា តំបន់ សេដ្ឋកិច្ច ពិសេស មិន ធ្លាប់ មាននៅ កម្ពុជា

ក្រុមហ៊ុនចិន Shanghai Hongyuan Investment Co.,Ltd  មានបំណង ដាក់ទុន រកស៊ី និង កែប្រែ ខេត្តកំពត ឱ្យ ក្លាយជា តំបន់ សេដ្ឋកិច្ច ពិសេស មិន ធ្លាប់ មាននៅ កម្ពុជា ព្រមទាំង ធ្វើ ឱ្យ មានការ រីកចម្រើន ផ្នែក សេដ្ឋកិច្ច ក្នុង តំបន់ ពោលគឺ ចង់ឱ្យ ខេត្ត នេះ ទទួលបាន នូវ ភាពជឿនលឿន ដូច ខេត្ត ស៊ិន ចូ វ របស់ ប្រទេស ចិន ឬ ដូច ប្រទេស សិង្ហ បុរី ទៀតផង ដូចជា ការធ្វើ កំពង់ផែ ព្រលាន យន្តហោះ ផ្លូវ រថភ្លើង ល្បឿន លឿន កំពត – ភ្នំពេញ កំពត – ព្រះសីហនុ និង គម្រោង មួយ ចំនួនទៀត ។ នេះបើ តាម ការ បញ្ជាក់ របស់ លោក ហុង ងៀន ស្ថាបនិក ក្រុមហ៊ុន Shanghai Hongyuan ក្រោយ ជំនួប ពិភាក្សា ជាមួយលោក ជាវ តាយ អភិបាលខេត្ត កំពត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៨។

ពាក់ព័ន្ធ នឹង គម្រោង ខាងលើ នេះ លោក ជាវ តា យ បាន មានប្រសាសន៍ថា បំណង ក្រុមហ៊ុន មកពី ប្រទេស ចិន មួយ នេះ គឺ ចង់ ធ្វើឱ្យ ខេត្តកំពត ជឿនលឿន ដូច បណ្តា ក្រុង ខេត្ត មួយចំនួន របស់ ប្រទេស គេ ស្របពេល កម្ពុជា បច្ចុប្បន្ន កំពុងមាន សុខសន្តិភាព ស្ថិរភាព នយោបាយ ក៏ដូចជា ការធានា នូវ ផ្លូវច្បាប់ គ្រប់គ្រាន់ សម្រាប់ អ្នកវិនិយោគ ទាំង ក្នុង និង ក្រៅ ស្រុក ដែល មក បណ្តាក់ទុន ។ លើសពីនេះ ក្រុម ហ៊ុននេះ បាន អះអាងថា នឹង ព្យាយាម ធ្វើឱ្យ ល្អ ជាង បណ្តា ក្រុមហ៊ុន ទាំងឡាយ ដែល មាននៅ កម្ពុជា។