ឃាត់ខ្លួនបុរសជាឪពុកចាប់រំលោភកូនស្រីបង្កើតអាយុ៩ឆ្នាំរហូតបានសម្រេច និងគំរាមសម្លាប់ទៀត

ខេត្តកំពត ៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសជាឪពុក បានចាប់រំលោភកូនស្រីបង្កើតអាយុ៩ឆ្នាំរហូតបានសម្រេច ថែមទាំងគំរាមកូនស្រីមិនឲ្យប្រាប់យាយ បើប្រាប់យាយនឹងសម្លាប់ចោល

ជនសង្ស័យមានឈ្មោះថា អ៊ី​ម បាន អាយុ​៥៦​ឆ្នាំ ដែលប្រពន្ធបានស្លាប់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ចំណែក​កូនស្រី​ទើបតែ​អាយុ​៩ឆ្នាំ រស់នៅ​ជាមួយ ឪពុក និង​ជីដូន (​ជា​ម្ដាយក្មេក​ជនសង្ស័យ​) អាយុ​៧០​ឆ្នាំ​។

បច្ចុប្បន្នជន​សង្ស័យ​​ជា​ឪពុក​ ក៏​ត្រូវ​បញ្ជូន​ខ្លួន​មក​កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នី​វិធី​ច្បាប់ ៕