អគ្គិភ័យឆេះកន្លែងរុករកប្រេងមួយកន្លែង នៅតំបន់ស្វ័យយ័ត Khanty-Mansi របស់ប្រទេសរុស្ស៊ី

រុស្ស៊ី៖ ទីតាំងរុករកប្រេងនៅតំបន់ស្វ័យយ័ត Khanty-Mansi របស់ប្រទេសរុស្ស៊ី ដែលមាន ផ្ទៃក្រឡា១.០០០ម៉ែត្រ ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបានកើតឡើង កាលពីថ្ងៃអង្គារ នៅវេលាម៉ោង៤និង៣៤នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៨ និង៣៤នាទីម៉ោងសកល ដែលអគ្គិភ័យនៅបន្តកើតឡើង ទំហំ៤០០ម៉ែត្រក្រឡា ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ថា មនុស្ស៣នាក់បានរងរបួសធ្ងន់ រីឯមូលហេតុនៃការឆាបឆេះបណ្តាលមកពីសម្ពាធធុងប្រេងឡើងខ្ពស់ពេក ។