គ្រោះថ្នាក់ចរាចរណ៍ ខែតុលា ស្លាប់១៦៦នាក់ និងរបួសជិត៥០០នាក់

ភ្នំពេញ៖ របាយការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស រយៈពេល ៣១ ថ្ងៃ គឺ ថ្ងៃ ទី ១-៣១ ខែតុលា ឆ្នាំ ២០១៨ កើតឡើង ចំនួន ៣០៩ លើក បណ្តាល ឲ្យ មនុស្ស ស្លាប់ ចំនួន ១៦៦ នាក់ របួស សរុប ៤៧៧ នាក់ របួសធ្ងន់ ៣៣១ នាក់ របួសស្រាល ១៤៦ នាក់ ។ 

លទ្ធផល ត្រួតពិនិត្យ រយៈពេល ៣១ ថ្ងៃ រួម មាន ៖ មធ្យោបាយ ចូល គោលដៅ ៤៩៥៣ គ្រឿង ( ម៉ូតូ ៦០១%) មធ្យោបាយ ល្មើស ៥៧៧ គ្រឿង ( ម៉ូតូ ៨៣%) , អប់រំ ១៤២ គ្រឿង ( ម៉ូតូ ៣០%) , មធ្យោបាយ ពិន័យ ៤៣៥ គ្រឿង ( ម៉ូតូ ៩៩%) ៕