លោក សែម បូរ៉ា នាយកTNM ត្រូវបានសាលាដំបូងខេត្ដកំពុងចាមដោះលែងឲ្យមានសេរីភាពវិញហើយ

ខេត្តកំពង់ចាម៖ ប្រភពពីអយ្យការសាលាដំបូងខេត្តកំពង់ចាម បានឲ្យដឹងមុននេះបន្ដិចថា លោក សែម បូរ៉ា នាយកTNM.TV អនឡាញ ត្រូវបានសាលាដំបូងខេត្តកំពង់ចាម ដោះលែងឲ្យមានសេរីភាពឡើងវិញហើយ ។

សូមជម្រាបថា លោក សែម បូរ៉ា នាយកTNM.TV អនឡាញត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម ឃាត់ខ្លួកាលពីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ តាមពាក្យបណ្តឹងរបស់លោកឧកញ៉ា ទេព ភារម្យ មានអាសយដ្ឋាននៅទីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ទិញដីស្រែប្រាំង នៅចំណុចភូមិចុង ឃុំសំបូរ ស្រុកបាធាយ ។

យោងតាមរបាយការណ៍របស់សតម្ថកិច្ច លោកអគ្គនាយក សែម បូរ៉ា ដើរតួជាតំណាងឲ្យប្រជាពលរដ្ឋចំនួន៨គ្រួសារ នៅភូមិចុង ឃុំសំបូរ ដោយលក់ដីស្រែប្រាំងទំហំ៧,៩៧ហិកតា ដោយក្នុងមួយហិកតារ តម្លៃ១៥.៦០០ដុល្លារ ហើយបានលក់ដីនេះចំនួន២ដង ដោយលើកទី១ លក់ឲ្យទៅឈ្មោះ ញ៉ា សំអាត និងឈ្មោះ ជុន សុខឃៀង និងលើកទី២ លក់ឲ្យទៅលោកឧកញ៉ា ទេព ភារម្យ លើទីតាំងដីតែមួយ ៕