ធ្លាក់ ឧទ្ធម្ភាគចក្រ យោធា នៅប្រទេស អាហ្វហ្កានីស្ថា បណ្តាលអោយមនុស្សស្លាប់ ២៥នាក់

សារព័ត៌មានបរទេសចេញផ្សាយថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានអោយដឹងថា ធ្លាក់ ឧទ្ធម្ភាគចក្រ យោធា នៃខេត្ត ហ្វារ៉ាហ៍ (Farah) ប្រទេស អាហ្វហ្កានីស្ថាន បណ្តាលអោយមនុស្ស២៥នាក់បាត់បង់ជីវិត ។

យោងតាមអាជ្ញាធរ អាហ្វហ្កានីស្ថាន សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីយោធា ជាច្រើននាក់ គឺស្ថិតនៅក្នុងអ្នក ដែលជិះនោះ លើឧទ្ធម្ភាគចក្រ យោធាខាងលើ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុក មានឧទ្ធម្ភាគចក្រពីរគ្រឿង បានធ្វើដំណើរ ហោះហើរអមជាមួយគ្នា តែមានមួយគ្រឿង បានធ្លាក់ដោយមិនទាន់ដឹង ពីមូលហេតុ។