ហាងលក់គុយទាវមួយកន្លែងនៅប្រទេសថៃ សម្លាប់មនុស្សយកសាច់មកចិញ្ច្រាំ ធ្វើស៊ុបមី

ហាងមួយដែលមានទីតាំងក្នុងតំបន់ ឡាតក្រាបាង (Lat Krabang​) ដែលស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានភ្ញៀវដែលទៅបរិភោគអាហារនៅទីនោះ រាយការណ៍ប្រាប់សមត្ថកិច្ចថា ហាងខាងលើនេះបានសម្លាប់មនុស្សកាត់សាកសពកិនធ្វើម្ហូបឲ្យភ្ញៀវបរិភោគ។ នេះបើយោងតាមសារព័ត៌មាន AsiaOne របស់សិង្ហបុរី និង OrientalDaily របស់ប្រទេសម៉ាឡេស៊ីបានចុះផ្សាយកាលពីរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨កន្លងមកនេះ។

លុះពេលអាជ្ញាធរថៃចុះទៅដល់ទីតាំងកើតហេតុភ្លាម ពួកគេបានដើរសំដៅទៅត្រួតពិនិត្យនៅត្រង់ផ្ទះបាយធ្វើម្ហូបក្នុងហាងនោះ។

ស្រាប់តែឃើញសុទ្ធតែស្នាមដៃនិងឈាមដាបពេញជញ្ជាំង និងមានបំណែកសាកសពមនុស្សនៅពាសពេញលើឥដ្ឋ ដែលគ្រោងនឹងដាក់វាកិនធ្វើជាសាច់ចិញ្ច្រាំ។

បើតាមសម្តីរបស់អាជ្ញាធរក្នុងតំបន់បានសន្និដ្ឋានពីការស្លាប់នេះថា “ប្រហែលជាមានការឈ្លោះគ្នារវាងម្ចាស់ហាងនិងជនរងគ្រោះទើបបណ្តាលឲ្យមានការកាប់សម្លាប់គ្នាយ៉ាងដូច្នេះ”។