លិចទូកទៀតហើយនៅខេត្តព្រះសីហនុ បណ្តាលឲ្យមានស្លាប់២នាក់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៧និង ៣០នាទីនៅចំនុចពយអាវខ្មាច ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងខេត្តព្រះសីហនុ មានករណីលិចទូកប្រភេទកន្ទុយវែងដឹកកម្មករសំណង់ចេញពីភ្លើងស៉ីញ៉ លុះមកដល់ពយខ្មោចលិច បណ្តាលអោយស្លាប់ម្នាក់ បាត់ខ្លួនម្នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីលិចទូបនេះបណ្ដាលមកពី ដឹកលើសចំណុះ (ដឹកមនុស្សចំនួន១៣នាក់) ។ សាកសពឈ្មោះ ធំ សារ៉ាត ភេទប្រុស អាយុ៥៦ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញភ្នំពេញ ហើយបាត់ខ្លួនម្នាក់ឈ្មោះ ស៊ាប ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពត កំពង់ស្វែងរក ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុបានជួយរកសាកសព និង អ្នកបាត់ខ្លួន ដោយឡែកសាកសពត្រូវបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕