បុរសម្នាក់បើករថយន្តដឹកខ្សាច់ បុកទ្រូងផ្លូវខ្ទេចអស់៩ផ្ទាំង បណ្តាលអោយស្លាប់ភ្លាមនៅនឹងកន្លែង

ភ្នំពេញ ៖ បុរសអ្នកបើករថយន្តដឹកខ្សាច់មួយគ្រឿង បានស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច ក្រោយពេលចុះ ចំណោត យាយ ម៉ៅ ចាប់ហ្វ្រាំង មិន ជាប់ ជ្រុលទៅបុក ទ្រូង ផ្លូវ ក្រ ឡាប់ឡាន នៅ ផ្លូវ ជាតិ លេខ៤ លើ ក្រុង ព្រះសីហនុ ។ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង ប្រមាណ ៤ ល្ងាច ថ្ងៃ ទី ៣០ ខែ តុលា ឆ្នាំ ២០១៨ ។

រថយន្តបង្ក ម៉ាក HYUNDAI ពណ៌ស ស្លាកលេខតាកែវ 3A-0638 អ្នក បើកបរ ឈ្មោះ វ៉ាន់ ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅឋាន នៅ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ បានស្លាប់ នៅនិងកន្លែង ។ ហេតុការនេះបណ្តាល ឲ្យ បាក់ បង្គោល ភ្លើង បំភ្លឺ ផ្លូវ មួយ និង របើក

ទ្រូង ផ្លូវ អស់ ៩ ផ្ទាំងផងដែរ៕