សាកសពបងប្អូនបង្កើតដែលលិចទូកស្លាប់នៅស្រុកស្អាង បានរកឃើញអស់ហើយ

ខេត្ដកណ្តាល៖ សោកនាកម្មមួយគួរអោយសោកស្តាយ បណ្តាលអោយមនុស្សមួយគ្រួសារបានលិចទូកកណ្តាលទន្លេរ សង្គ្រោះបានពីនាក់ និងបាត់ខ្លួនបីនាក់ ខណះកូនៗបបួលគ្នាជិះទូកដើរលេងកាលពីថ្ងៃទី២៩ ខែតុលា វេលាម៉ោង១៤និង០០នាទី នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល បានរកឃើញសាកទាំងអស់នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨
សាកសពទាំងអស់សរុប៣នាក់ ។

លោកអធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា ជនរងគ្រោះចំនួន០៣នាក់ ទី០១ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ
ទី០២ឈ្មោះ រិន ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំ
ទី០៣ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ(អ្នកទាំង៣នាក់ជាបងប្អូនបង្កើត)ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល ។

លោកអធិការបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ រិន មករា(ជនរងគ្រោះ) និងមិត្តស្រី(ជាសង្សារ)ឈ្មោះ(មិនស្គាល់)ទើបមករស់នៅក្នុងផ្ទះរបស់ខ្លួន បានចំនួន០៣ថ្ងៃមកហើយ បានបបួលគ្នាជិះទូកលេង(តាមដងទន្លេបាសាក់)ដោយពួកខ្លួនមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូក ឈ្មោះ រិនមករា(ជនរងគ្រោះ) បានហៅឪពុករបស់ខ្លួនឈ្មោះ មួងរិន អាយុ៤០ឆ្នាំ មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកខ្លួនដើរលេង ហើយឈ្មោះមួង រិន ក៍៏បានហៅកូនស្រីបង្កើតរបស់ខ្លួនចំនួន០២នាក់ទៀត ឈ្មោះ រិន ស្រីអូន និងឈ្មោះរិន ស្រីរ័ត្ន ឡើងជិះទូកលេងជាមួយខ្លួន ដែរ។

ពេលដែលទូចបានបើកឃ្លាតចេញពីច្រាងទន្លេនបានចម្ងាយប្រវែងប្រហែល ៤០ម៉ែត្រស្រាប់តែមានខ្យល់បក់ខ្លាំងបណ្ដាលអោយទូកលិចតែម្ដង ដោយមានការបង្ហើយហៅជួយពីពួកជនរងគ្រោះ ពេលនោះមានឈ្មោះវ៉េត ចាន់ភារុនភេទប្រុស បានហែលទឹកកាន់កាដុងទៅជួយ ពេលហែលទៅដល់ចំនុចកើតហេតុ   ឈ្មោះ វ៉េត ចាន់ភារុន បានចាប់ដៃឈ្មោះ មួង រិន អោយស្រវ៉ាតោង កាដុងជាមួយខ្លួន ហើយក៏មានទូកចំនួន០១គ្រឿងទៀតបានអ៊ុំមកពីខាងត្រើយឃុំកោះអន្លងចិន មកជួយធ្វើការសង្គ្រោះ បានឈ្មោះ(មិនស្គាល់)ភេទស្រី១នាក់ទៀត ចំនែកជនរងគ្រោះចំនួន០៣នាក់ទៀតមានឈ្មោះ រិន មករា ភេទប្រុសឈ្មោះរិន ស្រីអូន ភេទស្រីឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី បានលិចលង់នៅក្នុងទឹកទន្លេ ជាមួយទូកបាត់ឈឹងតែម្ដង ៕