យោធាស័ក្ត៤ម្នាក់លោតពីលើអគារសកលវិទ្យាល័យការពារជាតិ សម្លាប់ភ្លាមៗ

ភ្នំពេញ៖ មន្រ្តីយោធាវ័យចំណាស់ម្នាក់ពាក់ស័ក្ត៤ បានបញ្ចប់ជីវិតរបស់ខ្លួន ដោយលោតពីលើអគារជាន់ទី២ នៃអគារសាកលវិទ្យាល័យការពារជាតិ ដោយពុំទាន់ដឹងពីមូលហេតុនៅឡើយ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨  ចំណុចក្នុងសកលវិទ្យាល័យការពារជាតិ ក្រុមទី១ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ រិន រី អាយុប្រហែល៤៧ឆ្នាំ មានឋានន្តរស័ក្ត ថ្នាក់វរសេនីយត្រី មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។  មិត្តរួមការងារនៅទីនោះនិយាយថា ជនរងគ្រោះបាន លោតពីលើ អាគារB ជាន់ទី២ បណ្តាលឱ្យស្លាប់ភ្លាមៗ ។ ពុំមាននរណាម្នាក់ដឹងពីមូលហេតុ ដែលបណ្តាលឱ្យជនរងគ្រោះសម្រេចបញ្ចប់ជីវិតបែបនេះឡើយ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ និងកោសល្យវិច្ច័យ ៕