អាជ្ញាធរអះអាងថា យន្តហោះដឹកអ្នកដំណើរ១៨៩នាក់របស់ ឥណ្ឌូណេស៉ី ធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ ប្រហែលបាត់បង់ជីវិតទាំងអស់

បំណែកសាកសពមនុស្ស និង វត្ថុ មួយចំនួន ក៏ដូចជាបំណែកយន្តហោះ ត្រូវ បាន រក ឃើញ ជា បណ្តើរៗ នៅ ក្នុង ផ្ទៃ សមុទ្រ។ អាជ្ញាធរ ឥណ្ឌូណេស៊ី នៅរសៀលនេះ ក៏បានកំណត់ទីតាំង ប្រអប់ខ្មៅទាំងពីរ របស់ យន្ដហោះ Boeing 737 MAX 8 នេះ ប៉ុន្តែតួយន្តហោះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ដោយ ក្រុមអ្នកស្វែងអាចនឹងត្រូវ ចំណាយពេលយូរថ្ងៃ និង មុជទឹក ក្នុងជម្រៅជ្រៅរហូតដល់ទៅ៣៥ម៉ែត្រ។

សូមបញ្ជាក់ថា យន្ដហោះមានជើង ហោះ ហើរលេខ Flight JT-610 របស់ ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរពីរដ្ឋ ធានី ហ្សាការតា ទៅ កាន់ ទីក្រុង ផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitand ung) នៃចង្កោមកោះស៊ូម៉ាត្រាជាមួយ អ្នក ដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមាន មនុស្ស វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់និង ក្រុម សហ សេវិក ០៦នាក់ផ្សេងទៀត។

ក្រោយហេតុការណ៍ធ្លាក់យន្តហោះដ៏ភ្ញាក់ផ្អើលនេះ អាជ្ញាធរអះអាងថា យន្តហោះដឹកអ្នកដំណើរ១៨៩នាក់របស់ ឥណ្ឌូណេស៉ី ធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ ប្រហែលបាត់បង់ជីវិតទាំងអស់