យន្តហោះឥណ្ឌូណេស៊ីប្រភេទ Boeing 737 MAX 8 ជាកម្មសិទ្ធិរបស់អាកាសចរណ៍ Lion Air ផ្ទុកមនុស្ស១៨៨នាក់ ធា្លក់ចូលសមុទ្រ
|យោងតាមសារព័ត៌មាន The time news ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៨នេះ បានអោយដឹងថា យន្តហោះឥណ្ឌូណេស៊ីប្រភេទ Boeing 737 MAX 8 ជាកម្មសិទ្ធិរបស់អាកាសចរណ៍ Lion Air ផ្ទុកមនុស្ស១៨៨នាក់ ធា្លក់ចូលសមុទ្រការ៉ាវ៉ាង (Karawang) នៃខេត្តជ្វា របស់ប្រទេសឥណ្ឌូណេស៊ី ក្រោយពេលហោះចេញពីអាកាសយានដ្ឋានរដ្ឋធានីហ្សាការតា ឆ្ពោះទៅកាន់កោះស៊ូម៉ាត្រាបាន ១៣នាទី ប៉ុណ្ណោះ ។
ខណៈពេលនេះក៏នៅមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ពីការរកឃើញបំណែកយន្តហោះ ឬមួយក៏ជោគវាសនានៃមនុស្សជិះទាំងអស់ នៅលើយន្តហោះ Boeing 737 MAX 8 នោះឡើយ។