លោក ម៉ៅ អ៊ុច កងទ័ពជេីងគោកផ្គើនបទបញ្ជារលោក ស ថេត ស្នងការរាជធានីភ្នំពេញ រឿង ឆ្នោតយួន

ចាំមើលថា តើលោកស្នងការ និងអ្នកដើរគំរាមគេនោះ អ្នកណាខ្លាំងជាង អ្នកណា…?

ក្រោយពីស្នងការរាជធានីភ្នំពេញប្រកាសអោយអធិការខណ្ឌទាំង១២ស្វែងរកចាប់ខ្លួនឈ្មោះ ម៉ៅ អ៊ុច បម្រើការងារនៅកងទ័ពជេីងគោក ការិយាល័យទី២(ក2កូនចៅកែវ មាស) អត់ចូលធ្វើការបម្រើជាតិទេ គឺស៊ីឈ្នួលអោយឧកញ៉ាណូ ខ្មូតស៊ីឈើភាគឥសាន្ត ដែលចេញពីព្រៃក្រោយកាប់ព្រៃឈើខ្មែរអស់ បានសម្រុកចូលក្រុងភ្នំពេញមករកស៊ីមុខរបរ ឆ្នោតយួន នេះវិញ តាំងខ្លួនជាប៉ូលីសក្រសួងមហាផ្ទៃមានគ្នា6-7នាក់ បានអោយកូនចៅខ្លួនដើរគម្រាម និងដើរឆក់ឯកសារឆ្នោតប្រជាជនស្លូតត្រង់ក្នុងរាជធានីភ្នំពេញយ៉ាងអនាធិបតេយ្យសារជាថ្មីទៀតហើយ នៅម្ដុំផ្សារប៉េសេ ក្នុងទឹកដីខណ្ឌមានជ័យ ដោយមានការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំងក្នុងផ្សារ ស្មានតែក្រុមចោរឆក់មកពីណាការពិតជាកូនចៅឧកញ៉ាណូ ឈ្មោះម៉ៅ អ៊ុច ដើរគំរាមគំហែងប្រជាជនក្នុងផ្សារសោះ។

ប្រជាពលរដ្ឋស្លូតត្រង់ដែលប្រកបរបររកស៊ីនៅតំបន់នោះ បានសំណូមពរអោយអាជ្ញាធរមានសមត្ថកិច្ចចាប់ឈ្មោះម៉ៅ អ៊ុចអោយបាន ដើម្បីរក្សាសុខសុវត្ថិភាពដល់ពួកគាត់ ឬសុខសុវត្ថិភាពភូមិ.ឃុំរបស់ពួកគាត់ ក៏ដូចជាគោរពតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន​ផងដែរ ដែលតែងតែនិិយាយក្ដែងៗពីភូមិ-ឃុំមានសុវត្ថិភាពនេះ៕