មហារីក​សុដន់​ដំណាក់កាល​ចុងក្រោយ សូម​បងប្អូន​ជួយ​គាត់​យក​តែ​បុណ្យ​ផង​ចុះ

បង​ស្រី​ម្នាក់​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​ហើយ គាត់​មាន​ការ​ឈឺចាប់ លំបាក​វេទនា​ក្នុង​ខ្លួន​ខ្លាំង​ណាស់ ព្រម​ទាំង​ជីវភាព​ក្រីក្រ​លំបាក​ខ្លាំង​ទៀត។ នេះ​បើ​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ Veasna Sophea បាន​បង្ហោះ​កាល​ពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី ២៥ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

ដូច្នេះ​សូម​បងប្អូន​សប្បុរស​ជន​មេត្តា​ជួយ​គាត់​តាម​សទ្ធា​ផង​ចុះ។ ជំនួយ​របស់​បងប្អូន ទោះ​តិចតួច​ក្ដី និង​ការ​ជួយ Share ក៏​ជា​ការ​រួម​ចំណែក​ជួយ​គាត់​បាន​យ៉ាង​សម្បើម។ សូម​បងប្អូន​បាន​ជួប​តែ​សេចក្ដី​សុខ​ចម្រើន រក​ទទួលទាន​មាន​បាន ដោយ​អំណាច​នៃ​អំពើ​ល្អ​របស់​បងប្អូន។

ខាង​ក្រោម​នេះ​ជា​អត្ថន័យ​ទាំង​ស្រុង​ដែល​បាន​បង្ហោះ​ដោយ​គណនី ក. Veasna Sophea​៖

លើស​ពី​អាណិត! ខែ​មុន​គាត់​អាច​មក​ចាក់​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់​បាន តែ​ខែ​នេះ​គាត់​មិន​អាច​មក​ភ្នំពេញ​ដើម្បី​ចាក់​ថ្នាំ​បាន​ទៀត​ទេ ព្រោះ​ជំងឺ​គាត់​កាន់​តែ​ធ្វើទុក្ខ ហើយ​ហូរ​ឈាម​ច្រើនៗ​ក្នុង​១​ថ្ងៃ​យ៉ាង​តិច ៣​ដង ដូច្នោះ​គាត់​ខ្សាយ​ឈាម ហត់ ពិបាក​ដក​ដង្ហើម ចុក​ពេញ​ខ្លួន ជា​ពិសេស​មុខ​របួស​ធ្វើ​អោយ​គាត់​ឈឺ​ចាប់​គ្រប់​ពេល។ ពេលនេះ​គាត់​ត្រូវ​ការ​ឈាម​និង​ថវិកា​សម្រាប់​ព្យាបាល​ជំងឺ​ជា​លើក​ចុងក្រោយ​នៃ​ជីវិត​របស់​គាត់។

សូម​បងប្អូន​ជួយ​ជីវិត​គាត់​តាម​ដែល​ធ្វើ​បាន​ផង។ ប្ដី​គាត់​កើត​ជំងឺ​សរសៃ​ប្រសាទ កូន​នៅ​តូចៗ ។ រាល់​ថ្ងៃ​បាន​លុយ​ជំនួយ​បងប្អូន​ជួយ​ទើប​គាត់​អាច​មាន​លុយ​ទិញ​ថ្នាំ​ហូប​បន្ត​ជីវិត​បាន​ដល់​ពេល​នេះ។ ឥឡូវ​គាត់​គ្មាន​លុយ​ក្នុង​ខ្លួន​ទេ គាត់​ត្រូវ​មក​បញ្ចូល​ឈាម​នៅ​ភ្នំពេញ​ឆាប់​ៗ​នេះ សូម​ជួយ​គាត់​ផង!
លេខ​សម្រាប់​ទាក់ទង 0966266635