យកថ្នាំញៀនទៅឲ្យប្ដីនៅក្នុងគុកព្រៃស ត្រូវសមត្ថកិច្ចខណ្ឌដង្កោបញ្ជូនខ្លួន ទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បានបញ្ជូនខ្លួនស្ដ្រីជនជាតិវៀតណាមម្នាក់ដែលជាប់ពាក់ព័ន្ធ ករណី យកថ្នាំញៀនចំនួន៣កញ្ចប់ធំទៅឲ្យប្ដីនៅក្នុងមណ្ឌលអប់រំកែប្រែម១ (ព្រៃស) ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡេ ធីយ៉ាង ភេទស្រី អាយុ២៨ឆ្នាំជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅស្ថិតភូមិ៤ ឃុំកោះរកា ស្រុកកោះរកា ខេត្តព្រៃវែង។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១និង៥០នាទី កម្លាំងមន្ត្រីមណ្ឌលអប់រំកែប្រែម១ (ព្រៃស)បានត្រួតពិនិត្យឆែកឆែរ លើខ្លួនទណ្ឌិត ឈ្មោះ ឡេ ហាវីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម រកឃើញក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ថង់ធំល្មម យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ក្រោយពីការសាកសួរទណ្ឌិត ឈ្មោះ ឡេ ហាវីត បានប្រាប់អោយមន្ត្រីមណ្ឌលអប់រំកែប្រែម១ (ព្រៃស) ឲ្យបានដឹងថា ថ្នាំញៀនខាងលើនេះ គឺឈ្មោះ ឡេ ធីយ៉ាង ត្រូវជាប្រពន្ធរបស់គេបានមកចូលសួរសុខទុកហើយបានយកថ្នាំញៀនចំនួន០៣កញ្ចប់ថង់ធំល្មមមកអោយ រូបគេបន្ទាប់មកកម្លាំងមន្ត្រីមណ្ឌលអប់រំកែប្រែម១ (ព្រៃស)ក៏បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡេ ធីយ៉ាង រួមនិងវត្ថុតាង ប្រគល់អោយកម្លាំងផ្នែក នគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់តែម្ដង។

វត្ថុតាងចាប់យក៖
-ក្រាមពណ៍សថ្លាចំនួន០៣កញ្ចប់ថង់ធំល្មម
-ទូរស័ព្ទម៉ាកណូគារចុចពិល(NOKIA) ពណ៌ខ្មៅចំនួន០១គ្រឿង ៕