រួមរក្សមេត្រីជាមួយស្រីស្នេហ៍វ័យក្មេងខ្លាំងពេក ចុងក្រោយស្លាប់ខ្លួនឯងព្រោះ…

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានគាំងបេះដូងស្លាប់ បន្ទាប់ពីរួមរក្សមេត្រីជាមួយស្រីស្នេហ៍វ័យក្មេង ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅ វេលាម៉ោង០៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ (ភ្នំមាស) ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។

សពបុរសវ័យចំណាស់មានឈ្មោះ ខៀវ ឃឺន ភេទប្រុស អាយុ៧១ឆ្នាំ ជាអនុប្រធានភូមិព្រៃបឹង មានទីលំនៅភូមិព្រៃបឹង ឃុំកន្ទោក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែកនារីជាស្រីស្នេហ៍មានឈ្មោះ ពៅ សាត អាយុ៣២ឆ្នាំ មុខរបរ ចុងភៅ ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ពួកគាត់ទាំង២បានមកផ្ទះសំណាក់ខាងលើតាំងពីម៉ោង០៧និង៣០នាទីយប់ ចំណែកខាងនារីជាស្រីស្នេហ៍បានអោយដឹងថាម៉ោងប្រហែលជា០៤និង០០ នាទីទៀបភ្លឺ ជនរងគ្រោះបាននិយាយថាមិនស្រួលខ្លួន ហើយគាត់ក៏បានកោសខ្យល់អោយ រួចគាត់ក៏ចូលបន្ទប់ទឹក ដល់ពេលចេញមកវិញក៏ឃើញគាត់លែងកំរើក ក៏រត់ចេញទៅហៅម្ចាស់ផ្ទះសំណាក់ នឹងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិតនិត្យនៅកន្លែងកើតហេតុ ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួច បាន បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចបានធ្វើកំណត់ហេតុប្រគល់សពអោយទៅគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕