ចុងក្រោយស្លាប់លើបង្គង! ណាត់គ្នាឡើងឋានសួគ៌ ខាងប្រុសវ៉ៃសម្រុកខ្លាំងពេក

ភ្នំពេញ៖ គូស្នេហ៍វ័យកណ្តាល ដោយសាតែជាប់ការងាររៀងៗខ្លួន ហើយខកខានរួមមេត្រីជាមួយគ្នាយូរ ក៏បានណាត់គ្នាមកឡើងឋានសួគ៌នៅផ្ទះសំណាក់ ចុងក្រោយតួប្រុសស្លាប់លើបង្គងតួស្រី នៅក្នុងផ្ទះសំណាក់ “ហេង ហេង បឹងត្របែក” តែបែរជាស្លាប់ក្រោយពីរួមភេទបានសម្រេចរួចមកនោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ បន្ទប់លេខ២០៥ ជាន់ទី២ ក្នុងផ្ទះសំណាក់ ហេង ហេងបឹងត្របែក តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្រុមទី៣០ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់ខាងលើនេះ មានឈ្មោះ រុន សារឿន អាយុ៥៨ឆ្នាំ ជាកម្មករលីសែងអីវ៉ាន់ ស្នាក់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ចំណែកស្រីស្នេហ៍មានឈ្មោះ (ឡ ស ម) អាយុ៤៩ឆ្នាំ មុខរបរ ជាអ្នកលក់សាច់ឆ្កែ ស្នាក់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ ពោលគឺម៉ោង៥ល្ងាច គេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ឌុបស្រីស្នេហ៍របស់ខ្លួន មកចូលដេកផ្ទះសំណាក់យីហោ (ហេង ហេង )ខាងលើ ដោយរួមភេទជាមួយគ្នាបានសម្រេចមួយលើក ហើយក៏ដេកលក់ដល់ម៉ោង១១យប់។

ប្រភពដដែលបានប្រាប់ទៀតថា ក្រោយមកខាងស្រីបានដាស់ខាងប្រុសឲ្យងើប នាំគ្នាចេញទៅវិញ តែដាស់ច្រើនដងមិនងើប ទើបរត់ចុះក្រោមហៅមេការផ្ទះសំណាក់ ជួយហៅរ៉ឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបាយ័ន តែអកុសល្យ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបស្ត្រីខាងលើដឹកសពបុរសរងគ្រោះ មកតម្កល់ទុកនៅវត្តសន្សំកុលស និងរាយការណ៍សមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យតែម្តង។

សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោលស្យវិច័យទៅលើសាកសព បានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែជំងឺគាំងបេះដូង ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ នេះហើយខានយូរ ខំប្រឹងខ្លាំងពេក ចុងក្រោយស្លាប់លើបង្គងបែបហ្នឹងហ្មង អ៊ីចឹងអ្នកខសនយូរ កុំសម្រុកពេក មួយៗបានហើយ ដល់ត្រើយដូចតែគ្នា៕